ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បានសម្រេច​ឱ្យមាន​ការដាក់​អំពូល​ភ្លើង​សឡា​តាម​ដងផ្លូវ​ក្នុង​សង្កាត់​កន្ទោក​និង​សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល​ដើម្បី​បង្ក​ភាពងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​បងប្អូន​កម្មក​រកម្ម​ការ​នី​ធ្វើដំណើរ​បាន​ស្រួល​នៅពេល​យប់​និង​ដើម្បី​ទប់ស្កាត់​បទល្មើស​លួច ឆក់ ប្លន់​ផងដែរ​។​

​មន្ត្រី​បានឱ្យដឹងថា​៖​ដើម្បីឱ្យ​ដំណើរការ​នៃ​ការដាក់​អំពូល​ភ្លើង​បំភ្លឺ​សាធារណៈ​នេះ​ដំណើរការ​ទៅដោយរ​លួ​ន​និង​អាច​ទទួលយកបាន​កាល​ពី​រាត្រី​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០​លោក​ឃឹម​ស៊ុន​សូ​ដា​អភិបាលខណ្ឌ​កំបូល​រួមជាមួយ​លោកស្រី​អភិបាលរង​មន្ត្រី​សាលាខណ្ឌ​ព្រមទាំង​លោក​ចៅសង្កាត់​កន្ទោក​និង​សង្កាត់​បឹង​ធំ​បាន​ចុះ​ពិនិត្យមើល​ការដាក់​អំពូល​សឡា​តាម​ដងផ្លូវ​នេះ​នៅក្នុង​ភូមិ​ថ្មដា​សង្កាត់​កន្ទោក​និង​ភូមិ​ព្រៃ​រមាស​ទី​១​និង​ទី​២​សង្កាត់​បឹង​ធំ​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ​កំបូល​បាន​បញ្ជាក់ថា​៖​នេះ​ជា​ការដូ​មួយ​ដែល​ផ្តល់ជូន​ដោយ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​និង​បងប្អូន​កម្មករ​កម្ម​កា​រ​នី​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​នាពេល​យប់​និង​ម្យ៉ាងវិញទៀត​ដើម្បី​ទប់ស្កាត់​បទល្មើស​លួច ឆក់ ប្លន់​នៅពេល​យប់​ផងដែរ​។​
ជាការ​ឆ្លើយតប​បងប្អូន​ប្រជាពលរដ្ឋ​បាន​សំដែង​ការសប្បាយរីករាយ​និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ដែល​តែងតែ​យកចិត្តទុកដាក់​អំពី​តម្រូវការ​នៃ​ការរស់នៅ​របស់​ពួកគាត់ ទាំង​លើ​ការធ្វើដំណើរ​និង​បញ្ហា​សន្តិសុខ​៕S/​