ដោយ៖បញ្ញាសាស្រ្ត/ ភ្នំពេញ៖បើកឆាកឆ្នាំ២០២០ភ្លាម តារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រកាសថា នាងបានវិលចូលក្នុងសិល្បៈវិញហើយ ក្រោយសម្រាកលំហែរ មាតុភាព រយៈពេលពីរខែមកនេះ។ ប៉ុន្តែការវិលចូលឆាកសិល្បៈក្រោយសម្រាលបុត្រ លើកនេះ សុគន្ធកញ្ញា ប្រាប់ថា នាងត្រូវមើលទៅតាមការងារ ដែលព្រោះខណៈពេល នេះ ការងារអាស្រ័យទៅតាមពេលវេលាផងដែរ ព្រោះនាងត្រូវបែងចែកពេលម៉ោង ជាមួយស្វាមី ដើម្បីដាក់វេនមើលថែកូនប្រុសដំបូងរបស់នាង។
ទន្ទឹមនិងត្រឡប់មកវិថីសិល្បៈវិញលឿនបែបនេះ សុគន្ធកញ្ញា ក៏បានប្រាប់ថា អ្វី ដែល នាំអោយនាងមានកំលាំងកាយម៉ាំមួន រឹងប៉ឹង ដែលអាចធ្វើអោយនាងមានកម្លាំង មកធ្វើការមុនកំណត់នោះគឺបញ្ហាសុខភាពរបស់នាងជាចម្បងតែម្តង ប្រសិនបើសុខ ភាពមិនល្អ ការងារទាំងឡាយ ក៏មិនអាចចូលទៅដោយរលូនផងដែរ។
ការវិលចូលសិល្បៈមុនកំណត់ ដូច្នេះ ត្រូវបាន សុគន្ធកញ្ញា ប្រាប់ថា «គឺសុខភាព របស់នាងខ្ញុំអំណោយផល រឹងមាំអាចបំពេញការងារបានដូចធម្មតា ទើបនាងខ្ញុំសម្រេច ចិត្តចូលបម្រើការងារវិញ។ កត្តាដែលបណ្តាលអោយនាងខ្ញុំមានសុខភាពល្អ រឹងមាំអាច បំពេញការងារបានឆាប់រហ័សនេះ គឺដោយសារតែនាងខ្ញុំបានសម្រាកគ្រប់គ្រាន់ ហើយ ទទួលទាននូវអាហារដែលមានសារធាតុចិញ្ចឹមច្រើនដល់រាងកាយ ជាពិសេស គឺនាង ខ្ញុំមានជំនួយការពិសេសរបស់នាងខ្ញុំ នោះគឺ ម្សៅទឹកដោះគោ នូទ្រីម៉ាម! ម្សៅទឹកដោះ គោ នូទ្រីម៉ាម ជំនួយបានច្រើនមែនទែន គឺជួយអោយនាងខ្ញុំមានទឹកដោះ គ្រប់គ្រាន់ សម្រាប់បំបៅកូន ព្រមទាំងជួយអោយនាងខ្ញុំមានសុខភាពរឹងមាំផងដែរ»។
ដោយសារតែការមើលឃើញពីគុណភាព និងគុណប្រយោជន៍របស់ ម្សៅទឹកដោះ គោ នូទ្រីម៉ាមដូច្នេះហើយ ទើបតារាចម្រៀងរូបនេះ សម្រេចចិត្តចុះកុងត្រា ធ្វើជាអ្នក តំណាងម្សៅទឹកដោះគោ នូទ្រីលេត ដែលកូនប្រុសដំបូងរបស់នាង និងធ្វើជាអ្នកតំ ណាង ផលិតផល ក្នុងកិច្ចសន្យាការងាររយៈពេលបីឆ្នាំតែម្តង។ សុគន្ធកញ្ញា បានថ្លែង ប្រាប់ក្នុងពិធីចុះហត្ថលេខារបស់ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអឹម ខូអិលធីឌី រវាង អ្នកតំណាងផលិតផលម្សៅទឹកដោះគោ «នូទ្រីលេត» អ៊ឹង បញ្ញាបុត្រ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី៩ មករា ២០២០ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
លោក ទឹម សុវណ្ណារ៉ា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត បានថ្លែងថា បន្ទាប់ពីយើងបានចាប់ដៃគូរសហការ នឹងបានធ្វើការងារ មួយ រយៈជាមួយគ្នាកន្លងមក ខ្ញុំនិងដៃគូរអាជីវកម្មទាំងអស់បានសង្កេតឃើញថា ក្រុមហ៊ុន ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយទីផ្សារម្សៅទឹកដោះគោអ្នកមានផ្ទៃពោះ នូទ្រីម៉ាម កាន់តែមានវិសាលភាពទូលំទូលាយ រហូតដល់ទូរទាំងប្រទេស ដោយទទួល បានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់អ្នកប្រើប្រាស់ ដែលជាអ្នកម្តាយ កំពុង តែពពោះ អ្នកម្តាយកំពុងបំបៅកូនដោយទឹកដោះ ព្រមទាំងអ្នកម្តាយ ជាច្រើនទៀត ដែលមានគម្រោងថានឹងយកបុត្រផងដែរ។ ទាំងអស់នេះស្តែងចេញ អោយ ឃើញ ពីការទទួលស្គាល់គុណភាព និងទំនុកចិត្តដ៏ច្បាស់លាស់ពីអតិថិជនទាំងអស់ ទូទាំង ប្រទេសមកលើផលិតផលម្សៅទឹកដោះគោ នូទ្រីម៉ាម ដោយយើងមានអ្នកតំណាង ផលិតផលដ៏ល្បីល្បាញបំផុតក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង គឺអ្នកអ្នកនាង ឱក សុគន្ធកញ្ញា៕