​ភ្នំពេញៈ ស្លាក​លេខ​រថយន្ត​ពិសេស ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទើប​ឱ្យចេញ ប្រើ​ផ្លូវការ​នោះ កំពុងតែ​រង​ការរិះគន់ មិន​សំចៃមាត់ ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​។ ស្លាក​លេខ ពិសេស​នេះ មាន​អ្នក​ប្រើ​មុនគេ គឺ​ឈ្មោះ “S.Solika” ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់​តារា​ល្បី ខ្មែរ​យើង គឺ​អ្នកនាង ស៊ឹម សូលី​កា ពិធី​ការិនី ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​។​

ពិតជា​អស្ចារ្យ​មែន ដែល​តារា​ល្បី​រូបនេះ ត្រូវបាន​ស្វាមី​របស់​នាង ទិញ​រថយន្ត Lexus ៥៧០ ហើយ​ថែមទាំង ប្រើ​រថយន្ត ដែលមាន​ស្លាក ជា​អក្សរ​មុនគេ គឺ​លោក អេង រិទ្ធី ជា​ពិធីករ​ផងដែរ និង​ជាម​ន្ត្រី​យោធាផ្កាយ​ពីរ​។

ប៉ុន្មាន​ថ្ងៃនេះ គេ​សង្ក​កេ​ត​ឃើញ មានការ​រិះគន់​ជាច្រើន លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាក់ទង ទៅនឹង​ការប្រើប្រាស់ ស្លាក​ជា​អក្សរ​មួយ​នេះ​ពិសេស គឺ​តម្លៃ​តែម្តង​។ តែ​ទោះបីជា​យ៉ាងណា ទោះបីជា​មានការ​រិះគន់​ក៍ដោយ ក៍មាន​មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ នៅតែ​បញ្ជា​ទិញស្លាក​លេខ ជា​អក្សរ​ជាច្រើន​ដែរ ក្នុងនោះ​ក៍មាន​អតីត​តារា​ពីរ​ដួង ក៍បាន​ប្រើប្រាស់​ស្លាក​លេខនេះ មុនគេ​ផងដែរ​។​

មានមតិ​ស្រប​ខ្លះ និង​រិះគន់​ខ្លះ បាន​និយាយ​ជជែក​ពី​ការធ្វើ​ស្លាក​លេខ​នេះ​រហូតដល់​មាន​អ្នកខ្លះ ថា ការធ្វើ​បែបនេះ មាន​ភាព​រញ៉េរញ៉ៃ តែ​អ្នកខ្លះ ក៍ បាន​ច្រានចោល​វិញ​ថា មកពី​មិនដែល ទៅ​ដើរលេង​ស្រុក​គេ​ទេ​ដឹង ជាពិសេស​ស្រុកថៃ ក៍​គេ​ធ្វើ​ស្លាក​លេខ ជា​អក្សរ​ជាប់ ម៉ូតូ និង​ឡាន យូរហើយ តែ​មកពី​យើង​ទៅលេង​ថៃ​ដែរ តែ​មិន​ចាប់អារម្មណ៍ គឺ​គេ​មានប្រើ​ប្រាស់​យូរ​ឆ្នាំ ហើយ​៕ ដោយៈ បូ​រិ​ន​