ដោយៈសាវរក្ស/ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលើធ្វើការឃាត់ខ្លួនរួមថ្នាំញៀន១កញ្ចប់ថង់ធំល្មមនាំយកមកប៉ុស្ដិ៍ ដើម្បីធ្វើការសាកសួរ។ ហេតុ​ការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចមុខបុរីប៉េងហ៊ួតផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

លោក អ៊ុ រតនា នាយប៉ុស្ដិ៍ចាក់អង្រែលើបានអោយដឹងថា មុនឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានគឺកម្លាំងនគរបាលប៉ុស្តិ៍ ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានការពារបទល្មើសផ្សេងៗក្នុងមូលដ្ឋានបានមកដល់ចំណុចកើតហេតុខាងលើក៏បានឃាត់ ខ្លួន ជនសង្ស័យ ម្នាក់ពីបទ ចែកចាយដោយខុស ច្បាប់ នូវ សារ ធាតុ ញៀន ជនសង្ស័យមាន ឈ្មោះ ខឹម ដាណេត ភេទ ស្រី អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ ផ្ទះលេខ ៣៤០ ផ្លូវ លំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០១កញ្ចប់ថង់ធំល្មម នឹងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់បន្ត៕B/