ដោយៈចាន់តូ/ភ្នំពេញៈបុរសម្នាក់ស្រវឹងស្រាបើករថយន្តកាំម៉ារីឆ្លាមពណ៌ទឹកប្រាក់ហើយបើកលឿនមិនបានប្រយ័ត្ន។ដោយសារតែរថយន្តបង្កបើកលឿនទើបរេចង្កូតទៅបុកនឹងគូទរថយន្តកាំម៉ារីហាយប្រ៊ិតបណ្តាលឱ្យរងការខូចខាតខ្ទេចទាំងសងខាងសង៤០០ដុល្លារបញ្ចប់រឿង។កាលពីវេលាយប់ថ្ងៃទី៩ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវបេតុងនៅចំណុចច្រកចូលវត្តនាគវ័ន្តស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
ដើម្បីឱ្យនៅដោះស្រាយគ្នាជាមួយខាងរថយន្តរងគ្រោះបានមួយសន្ទុះក្រោយមកក៏មានតំណាងរបស់ជនរងគ្រោះចូលខ្លួនមកដោះស្រាយជាមួយខាងរងគ្រោះ។ដោយឡែកគឺម៉ូតូរងគ្រោះមិនមានរងគ្រោះអីធ្ងន់ធ្ងរនោះទេក៏បើកចេញទៅបាត់ទៅក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កសងទៅឱ្យរថយន្តរងគ្រោះកាំម៉ារីហាយប្រ៊ិតចំនួន៤០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕S/


