ក្លិបអាសេណល( Arsenal) បានដកខ្លួនចេញពីការប្រកួតប្រជែង ដើម្បីផ្ទេរខ្សែបម្រើស្លាប ថូម៉ាស ឡេម៉ា (Thomas Lemar) របស់ក្លិប អាត្លេទីកូ ម៉ាឌ្រីត(Atletico Madrid) ។
ក្លិបកាំភ្លើងធំនេះ រួមជាមួយគូប្រជែង តូតិនហេម (Tottenham) ត្រូវបានគេភ្ជាប់ទៅនឹងកិច្ច សន្យាខ្ចីជើងកីឡាករបារាំងរូបនេះនៅខែនេះ។
ទោះបីជាយ៉ាងណា ក្លិប Arsenal បានបន្ថយចំណាប់អារម្មណ៍របស់ខ្លួនដោយសារតម្លៃនិង បូករួមកង្វះថវិកាផងដែរ។
ស្របពេលពួកគេត្រៀមនាំយកកីឡាករម្នាក់ឬពីរនាក់បន្ថែមទៀតក្នុងកិច្ចសន្យាខ្ចីជើង អំឡុងរដូវរងារនេះ ឡេម៉ា មិនត្រូវបានចាត់ទុកថា អាទិភាពនោះទេ។
ភាពស្ទាក់ស្ទើររបស់ក្លិប Arsenal បានបើកទ្វារឲ្យក្លិបស្ពឺរ( Spurs) ហក់ចូលនិងដាក់សំណើ យកកីឡាករវ័យ២៤ឆ្នាំរូបនេះ ដែលត្រូវបានជម្រុះចេញដោយក្លិប Atletico ៕ ប្រែសម្រួល: ពិសិដ្ឋ