​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) បាន​ក្លាយជា​កីឡាករ​ថ្មី​បំផុត ដែល​ត្រូវបាន​គេ​វាយ​ទ​ម្ទេ​ច​រូបសំណាក​របស់ខ្លួន​ចោល​នៅ​ប្រទេស​កំណើត​។​
​ ​
កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​ដែល​បង្ហាញមុខ​និង​រកបាន​គ្រាប់​បាល់​ច្រើន ជាងគេ សម្រាប់​ក្រុម​ជម្រើសជាតិ​ស៊ី​លី​ដោយបាន​៤១​គ្រាប់​និង​បង្ហាញមុខ​បាន​១២៤​លើក​សម្រាប់ ប្រទេស​របស់ ខ្លួន ហើយ​រូបសំណាក​ត្រូវបាន​គេ​សង់​ឡើង ដើម្បី​ផ្តល់​កិត្តិយស​ហើយ​រូប សំណាក​នេះ​ត្រូវបាន​សម្ពោធ​កាលពី​ឆ្នាំ​២០១៧​។​
​ ​
​រូបសំណាក​នេះ​បានបង្ហាញ​រូប សាន​ឆេស ក្នុង​ឈុត​ជម្រើសជាតិ​ហើយក៏​បានបង្ហាញ​ឈ្មោះ ក្រុម​ដែល​កីឡាករ​រូបនេះ​បង្ហាញ​លេង​ឲ្យ​ក្នុង​អាជីព​របស់ខ្លួន​រូ​ម​ទាំង​ក្លិប អា​សេណ​ល​, ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​( Manchester United )​និង បា​សេ​ឡូ​ណា​។​
​ ​
វា​មិន​ប្រាកដថា គ្រប់គ្នា​សុទ្ធតែជា​អ្នកគាំទ្រ​របស់​កីឡាករ​រូបនេះ​នោះទេ ខណៈ​រូបនេះ​របស់ សាន​ឆេស ត្រូវបាន​គេ​វាយកម្ទេច​និង​ខូចខាត​ធ្ងន់ធ្ងរ​។​
​ ​
គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​វា​បានក្លាយ​ជា​រឿង​ដ៏​គួរ​ឲ្យ ភ្ញាក់ផ្អើល ដោយសារតែ សាន​ឆេស ត្រូវបាន​គេ​ចាត់ទុកថា ជា​វីរបុរស​ទៅហើយ​នៅ​ទឹកដី កំ​ណើ​រ​នោះ​។​
​ ​
រឿងនេះ​កើតមាន​ត្រឹម​តែមួយ​សប្តាហ៍ បន្ទាប់ពី​រូបសំណាក​របស់ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) ត្រូវបាន​បំផ្លាញ​នៅ​ទីក្រុង Malmo ដោយសារ​អ្នក​គាំ​ត្រ​មិន​សប្បាយចិត្ត​បន្ទាប់ពី កីឡាករ​រូបនេះ​បាន​វិនិយោគ​ជាមួយ​ក្លឹប Hammarby ដែលជា​គូប្រជែង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)