កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) របស់​ក្លិប​យក្ស​បារាំង Paris Saint Germain (PSG)​ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​ក្នុង​ពិភពលោក​។​
​ ​
អឹម​បា​ប៉េ វ័យ​២១​ឆ្នាំ បង្កើត​នូវ​ភាព​អស្ចារ្យ​មួយ​រដូវ​កាល​ទៀត​ជាមួយ​ក្លិប​យក្ស​បារាំង P S G និង​រកបាន​១៨​គ្រាប់​គ្រប់ការ​ប្រកួត​។​
​ ​
កីឡាករ​ម្ចាស់​មេដាយមាស​វើ​ល​ខាប់​រូបនេះ​ត្រូវគេ​បន្ត​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរចេញ ចំពេល​មាន​ចំណាប់អារម្មណ៍​ពី​ក្លិប​លី​វឺ​ភូ​ល និង រៀល​ម៉ា​ឌ្រី​ត​។​
​ ​
ប៉ុន្តែ​ប្រសិនបើ​កិច្ចព្រមព្រៀង​ណាមួយ​កើតឡើង​មែន​នោះ មានន័យថា ក្លឹប​ទាំងនេះ​ត្រូវតែ ហ៊ាន​ចំណាយ​ក្នុងតម្លៃ​ខ្ពស់បំផុត ដើម្បី​ទទួលបាន​កីឡាករ​រូបនេះ​។​
​ ​
ក្រុម​អង្កេត​ឈ្មោះ CIES Football Observatory បាន​ពិនិត្យមើល​កីឡាករ​ដែលមាន​តម្លៃ​ខ្ពស់ បំផុត នៅ​លី​ក​កំពូល​ចំនួន​៥​នៅ​តំបន់​អឺរ៉ុប​ដូចជា​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក La Liga Serie A Bundesliga និង​ក្របខ័ណ្ឌ Ligue 1 ។​
​ ​
មានការ​អះអាងថា តម្លៃពិត​របស់ អឹម​បា​ប៉េ នៅលើ​ទីផ្សារ​គឺ​២២៦​លាន​ផោន គឺ​ច្រើនជាង​តម្លៃ ដែល​ក្លិប PSG បាន​ចំណាយ​លើ​កិច្ចព្រមព្រៀង​ផ្ទេរ នី​ម៉ា (Neymar) បន្តិចបន្តួច​កាលពី​ឆ្នាំ ២០១៧៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe)