ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចន៍រ​រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់ ​នៅត្រង់ចំណុច​ភូមិ​ព្រៃក្តី​ សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ ក្រុង​ច្បារមន​​​ ខេត្តកំពង់ស្ពឺ​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣០​កាលពី​ល្ងាច​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ក្រុង​ច្បារមន​បានឱ្យដឹងថា​ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​២០១៨ ​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​កំពង់ស្ពឺ​1M5031​។​អ្នកបើកបរ​ឈ្មោះ​ស៊ុន​សុភាព​ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​(​រងរបួស​ធ្ងន់​)​នៅ​ភូមិ​វាល​ឃុំ​រលាំងចក​ ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​ បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មា​ស​រ៉េ​វ៉ូ​ពណ៌​ស ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1BV9136​។​អ្នកបើកបរ​ឈ្មោះ​ហែម​ សារឿន ​ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ​រំលោង​ សង្កាត់​កណ្តោលដុំ​ ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​ បណ្តាលឱ្យ​រង​បួស​ធ្ងន់​។​

​ប្រភព​បាន​បន្តថា​ ក្រោយកើតហតុបាន​ហៅ​រថយន្ត​សាមុយ​ដក​ជនរងគ្រោះ​ទាំងពីរ​នាក់​ទៅ​សង្គ្រោះ​ តែ​អកុសល​ឈ្មោះ​ហែម​ ​សារឿន​(​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​)​។​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​វត្ថុតាង​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​Ha