Home ព័ត៌មានជាតិ សន្តិសុខ ​រថយន្ត​ធុន​ធ...

​រថយន្ត​ធុន​ធំ​២​គ្រឿង​បុក​គ្នា​បណ្ដាលឱ្យ​គាប​ជាប់​អ្នក​បើ​កបរ​របួស​ពីរ​នាក់

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​បុរស​ម្នាក់​រងរបួស​ធ្ងន់​និង​បុរស​ម្នាក់ទៀត​រងរបួស​ស្រាល​បន្ទាប់ពី​បើករថយន្ត​ដឹក​សាំង​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​បណ្ដាលឱ្យ​គាប​ជាប់​អ្នកបើកបរ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​២​នាក់​ ​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ​ចូល​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០២០ ​ត្រង់ចំណុច​ផ្លូវ​ច្រកចូលមណ្ឌល​ឱកាស​ខ្ញុំ​ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ​ធ្ងន់​ស្រាល​ទាំង​២​នាក់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ ភ្លាមៗ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​ផងដែរ​។​រថយន្ត​កុងតឺន័រ​ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3A.2552​បើក​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​។​មកដល់​ចំណុចកើតហេតុ​ ស្រាប់​តែមាន​រថយន្ត​ដឹក​សាំង​Ptt​ បាន​បើក​មកពី​ក្រោយ​បុក​ចំ​រថយន្ត​កុងតឺន័រ​បណ្ដាលឱ្យ​ក្រពឹត​កា​ប៊ីន​និង​រងរបួស​តែ​កុង​ធ្ងន់​និង​ព្រូ​រងរបួស​ស្រាល​។​

​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​រថយន្ដ​ទាំង​២​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...