កូនដែលមានអាយុមួយខួប អ្នកគួរតែឲ្យគេគេងឲ្យគ្រប់ម៉ោង ទើបល្អចំពោះសុខភាពរបស់កូន។ តើមានអ្វីខ្លះទៅ?
នៅពេលដែលកូនបានមួយខួបហើយ អ្នកគួរតែឲ្យគេគេងពេលព្រឹកចំនួនពីមួយទៅពីរម៉ោង ហើយពេលថ្ងៃត្រង់ គេងពីមួយទៅពីរម៉ោងដូចគ្នា។ ចំណែកពេលយប់ ចាប់ពីម៉ោង៧ដល់៩ អ្នកគួរតែឲ្យគេចូលគេងហើយ ព្រោះគេងដល់ពេលព្រឹក ទើបអាចគ្រប់ពី៨ទៅ១០ម៉ោង។ អ្នកមិនគួរឲ្យកូនគេងពេលល្ងាចចាប់ពីម៉ោង៥ ដល់ម៉ោង៧ទេ ព្រោះវាអាចរំខានដល់ដំណេក របស់គេនៅពេលយប់ ដោយធ្វើឲ្យកូនអាចក្រោកនៅពាក់កណ្តាលយប់ ធ្វើឲ្យអ្នកមិនអាច គេងលក់ស្រួលបានឡើយ៕ ដោយៈ health.com.kh