Home ប្លែកៗ មេគោ​ផើម​លុតជ...

មេគោ​ផើម​លុតជង្គង់​ក្រាញ​នៅមុខ​ពេជ្ឈឃាដ​សុំឱ្យ​ទុក​ជីវិត​

ព្រះពុទ្ធ​ត្រាស់​សម្ដែង​ថា សព្វ​សត្វ​ទាំងពួង មិន​ថា​មនុស្ស ឬ​សត្វ​តិរច្ឆាន​សុទ្ធតែ​តក់ស្លុត​នឹង សេចក្ដីស្លាប់​របស់ខ្លួន​។

​ពិតណាស់ សូម្បី​មេគោ​ផើម​មួយ​ក្បាល​នៅ​ប្រទេស​ចិន ក៏​តក់ស្លុត​នឹង​សេចក្ដីស្លាប់​ដែរ​ដោយ វា​លុតជង្គង់​ក្រាញ​នៅមុខ​ពេជ្ឈឃាដ​សុំឱ្យ​ពួកគេ​ទុក ជីវិត​។ ជា​អព្ភូតហេតុ​អស្ចារ្យ វា​ត្រូវ បាន​ជួយសង្គ្រោះ​ឱ្យ​រួច​ផុតពី​ចង្កូម​មច្ចុរាជ បន្ទាប់ពី​រូបភាព​វា​លុតជង្គង់​ក្រាញ​និង​សម្រក់​ទឹកភ្នែក ធ្លាយ​សុសសាយ​ពេញ​បណ្ដាញ​សង្គម​។

​ឃ្លី​ប​វីដេអូ​បង្ហាញ​ពី​មេគោ​ផើម​នេះ​លុតជង្គង់ ក្រាញ​មិន​ព្រម​ដើរទៅ​មុខ​និង​សម្រក់​ទឹកភ្នែក​គួរឱ្យ សង្វេគ​ជា​ពន់ពេក ដែល​ហាក់ដូច​វា​កំពុង​អង្វរករ​សុំឱ្យ​ពេជ្ឈឃាដ​ទុក​ជីវិត​។

​ការ​បង្ហោះ​ចែករំលែក​តៗ​គ្នា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ចិន បានធ្វើឱ្យ​សាធារណជន រំជួលចិត្ត និង​រៃអង្គាសប្រាក់​បាន ៣.៥០០ ដុល្លារ​អាម៉េរិក ដើម្បី​ទិញ​គោ​នេះ​ទាំងរ​ស់រួច​ដោះ លែង​វា​នៅ​អារាម​មួយ​ក្នុង​មូលដ្ឋាន​។​

​យោងតាម​គេហទំព័រ​ព័ត៌មាន​ចិន The Paper ឱ្យដឹងថា គោ​នេះ​ត្រូវបញ្ជូន​យកទៅ​សម្លាប់​នៅ ទីសត្តឃាត​មួយ​ក្នុង​ក្រុង​សាន​ថូ (Shantou) ខេត្ត​គ័ង​តុង (Guangdong) កាលពី​ថ្ងៃអាទិត្យ​ចុង សប្ដាហ៍​កន្លងទៅ​។

​លោក លីន វ៉ាង​ប៉ (Lin Wangbo) ដែលជា​ម្ចាស់​ទីសត្តឃាត​ខាងលើ​បាន​ប្រាប់​គេហទំព័រ ដដែល​ថា “​បន្ទាប់ពី​វា​មកដល់​ទីសត្តឃាត ហើយ​ពេល​ពេជ្ឈឃាដ​ព្យាយាម​អូស​វា​ចុះ​ពី​រថយន្ត ដើម្បី​ដឹក​ចូលក្នុង​ទីសត្តឃាត ស្រាប់តែ​វា​លុតជង្គង់​ក្រាញ​មិន​ព្រម​ដើរ ហើយ​សម្រក់​ទឹកភ្នែក មិន​ឈប់ ពិតជា​គួរឱ្យ​អាណិត​ណាស់​”៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...