អ្នកវិទ្យាសាស្ត្រជឿជាក់ថាពួកគេបានរកឃើញមូលហេតុនៃជំងឺរលាកសួតអាថ៌កំបាំងនេះដែលបានចម្លងទៅមនុស្សជិត៦០ នាក់នៅក្នុងទីក្រុងវូហាន ប្រទេសចិនចាប់តាំងពីខែធ្នូមក។
អ្នកវិទ្យាសាស្ត្រ លោកស៊ូ ជានហ្គោ បានប្រាប់សារព័ត៌មានស៊ីនហួរថាការធ្វើតេស្តិ៍បឋមបានបង្ហាញថាជំងឺនេះអាចបណ្តាលមកពីវីរុសនៃជំងឺផ្លូវដង្ហើមថ្មីមួយ។
អង្គការសុខភាពពិភពលោក (WHO)ក៏បាននិយាយផងដែរថា មេរោគឆ្លងផ្លូវដង្ហើមអាចជាការបង្កការផ្ទុះឡើងនៃជំងឺនេះ។
រហូតមកដល់ពេលនេះ ៥៩ករណី ត្រូវបានរាយការណ៍ ដោយ៧ករណីក្នុងចំណោមករណីទាំងនេះត្រូវបានចាត់ទុកថាជាករណីធ្ងន់ធ្ងរ។
លោកស៊ូ ជានហ្គោដែលដឹកនាំការស្រាវជ្រាវរកមេរោគនេះបាននិយាយថាពួកគេបានរកឃើញវីរុសប្រភេទថ្មីនេះដោយការធ្វើតេស្តិ៍សំណាកគំរូឈាមនិងកំហាករបស់ជនដែលឆ្លងមេរោគនេះចំនួន១៥ នាក់។
មេរោគនេះអាចបង្កមកពីជំងឺផ្តាសាយទូទៅរហូតដល់ជំងឺធ្ងន់ធ្ងរ។
គួរកត់សម្គាល់ថាវីរុសផ្លូវដង្ហើមនេះបានបង្កឱ្យមានការឆ្លងរីករាលដាលទៅជាជំងឺSars (ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ)ដែលបានសម្លាប់មនុស្សជាង៧០០នាក់នៅជុំវិញ
ពិភពលោក កាលពីឆ្នាំ២០០២-២០០៣បន្ទាប់ពីមានប្រភពឆ្លងមកពីប្រទេសចិន៕ប្រែសម្រួល៖សុខា/sn
មេរោគឆ្លងផ្លូវដង្ហើមថ្មីនេះត្រូវបានគេរាយការណ៍ថា ផ្ទុះចេញពីផ្សារមួយនៅក្រុងវូហាន
ក្រោយផ្ទុះជម្ងឺផ្លូវដង្ហើមនៅចិន អាកាសយានដ្ឋានអន្តរជាតិនិងច្រកព្រំដែនមួយចំនួនរឹតបន្តឹងការត្រួតពិនិត្យសុខភាពភ្ញៀវមកពីចិន