ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ការអភិវឌ្ឍន៍មូលដ្ឋានជាបញ្ហាត្រូវបានលើកឡើងច្រើនជាងគេក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យសម្រាប់៣ក្រុង /ស្រុក មានក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃដែលមានអ្នកតំណាងចូលរួមជិត៥០០ នាក់ ។
លោកអ៊ុ រាត្រី៊ អភិបាលខេត្តបន្ទាយមានជ័យក្នុងវេទិកានោះ ដែលធ្វើនៅនៅបរិវេណវត្ត ពោធិ៍រតនៈសាមគ្គី ស្រុកម៉ាឡៃកាលពី ព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២០ បានលើកឡើងពីលទ្ធផលការងាររបស់រដ្ឋបាលខេត្រយៈពេល៩ខែដើមឆ្នាំ២០១៩ បញ្ហាប្រឈមនិងទិសដៅអនុវត្តបន្តរយៈពេល៣ខែបន្តឆ្នាំ២០១៩ និងឆ្នាំ២០២០។ ក្នុងនោះ មានស្ថានភាពទូទៅនៃខេត្ត ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការងារអភិវឌ្ឍន៍ខេត្តនិងបញ្ហាប្រឈម ព្រមទាំងទិសដៅការងារបន្ត។
សមាជិកក្នុងវេទិកាសួរ ផ្តល់មតិនិងលើកឡើងនូវបញ្ហា ឬសំណូមពរ និងក្តីកង្វល់១០១បញ្ហា/សំណូមពរ ដែលភាគច្រើនជាការអភិវឌ្ឍន៍មូលដ្ឋានគឺ៨៤សំណូមពរ/បញ្ហា និងបន្ទាប់មកការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម៤បញ្ហា និងការងារផ្សេងៗ១៣បញ្ហា។
ក្នុងនោះទៀត វាគ្មិនជាអភិបាលខេត្ត អភិបាលស្រុកក្រុង ប្រធាន អនុប្រធានមន្ទីរនានាបានដោះស្រាយ បំភ្លឺនិងថានឹងចុះពិនិត្យសិក្សា។ ក្នុងនោ៖មានមន្ទីរអភិវឌ្ឍន៍អភិ វឌ្ឍន៍ជនបទ មន្ទីររៀបចំដែនដីនគរោបនីយកម្ម សំណង់និងសុរិយោដី មន្ទីរធនធានទឹក និងឧតុនិយម មន្ទីររ៉ែនិងឋាមពល សាខាពន្ធដារខេត្ត មន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរបរិស្ថាននិងអាជ្ញាធរស្រុកក្រុង។
ក្នុងនោះ លោកអភិបាលខេត្តក៏ផ្តល់ថវិកា៥០ម៉ឺនរៀលជូនភូមិបន្ទាយទី២ សម្រាប់ចាក់ ដីលុបជ្រហុកសំបុកមាន់នៅសាលាមត្តេយ្យទួលល្វា និងផ្តល់ថ្មផេះ៥ឡានដល់ភូមិ អូរកេស ឃុំបឹងបេង ,ជួយសង្ក័សីដល់ប៉ុស្តិ៍ប្រជាការពារ ។
លោកខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ៖ថ្វីត្បិតតែវេទិកានេះមានរយៈពេល១ព្រឹក តែគោលបំណងនិងលទ្ធផលវាទទួលបានគួរឲ្យមោទនៈពោលគឺគោលបំណងនិងការរំពឹងទុកបានឆ្លូះបញ្ចាំង ហើយឆ្លើយតបបានលើការពិភាក្សាអំិពីកិច្ចអភិវឌ្ឍន៍សរដ្ឋកិច្ច សង្គមកិច្ច ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាងនេះ ទៅទៀត អង្គវេទិកាក៏បានបង្ហាញតួនាទីរបស់ក្រុមប្រឹក្សាចំពោះពលរដ្ឋនិងចំពោះពលរដ្ឋ៕B/