ដោយ: គូលែន / សៀមរាប: នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅសាលាគរុកោសល្ស និងវិក្រឹត្យការខេត្តសៀមរាប បានរៀបចំពិធីចែកកង់ដល់សិស្ស ដែលមានជីវភាពខ្វះខាត និងសិស្សរៀនពូកែ មកពីបណ្តាសាលាចំនួន១០០ នៅក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បាននិយាយថា ពិធីចែកកង់ជូនដលសិស្សដែរមានជីវភាពខ្វះខាត និងសិស្សពូកែ ដែរជាអំណោយសប្បុរសរបស់អង្គការរ៉ូតារី សហការជាមួយអង្គការសុប្តិនសហគមន៍កម្ពុជា បាននាំយកកង់ចំនួន១ពាន់គ្រឿង មកផ្តល់ជូនដល់សិស្សដែលមានជីវភាពខ្វះខាត និងសិស្សដែលរៀនពូកែចំនួន១ពាន់នាក់ មកតាមបណ្តាសាលាបឋមសិក្សាចំនួន១០០ នៃបណ្តាស្រុកទាំងអស់ក្នុងខេត្តសៀមរាប។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បាននិយាយថា គោលបំណងនៃការផ្តល់កង់ដល់សិក្សានុសិស្សទាំងនេះ គឺចង់លើកទឹកចិត្ត និងជាការផ្តល់មធ្យោបាយដល់សិស្សទាំងនេះ ងាយស្រួលក្នុងការធ្វើដំណើរទៅរៀនឱ្យបានទាន់ម៉ោងសិក្សា និងមានចិត្តចង់សិក្សា រួមចំណែកកាត់បន្ថយអត្រានៃការបោះបង់ការសិក្សារបស់សិក្សានុសិស្សដោយសារតែខ្វះមធ្យោបាយធ្វើដំណើរផងដែរ។
លោកក៏បានថ្លែងអំណរគុណចំពោះអង្គការដៃគូទាំងពីរដែលបានចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការដោះស្រាយផលលំបាករបស់សិក្សានុសិស្សទាំងនេះ។ លោកថា ការផ្តល់កង់ជូនដល់សិស្សក្រីក្រចំនួន១.០០០នាក់ ក្នុងខេត្តសៀមរាបនាពេលនេះ ពិតជាបានបញ្ជាក់នូវការយកចិត្តទុកដាក់ ក្នុងការជំរុញកុមារ ឱ្យចូលសាលារៀន និងបានផ្តល់ឱកាសដល់សិស្សានុ-សិស្ស ដែលកំពុងជួបការលំបាក មានលទ្ធភាពក្នុងការមករៀន បានទាន់ពេលវេលា។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយ គុណភាព សមត្ថភាព និងគុណធម៌ ដែលជាកត្តាគន្លឹះ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងពេលបច្ចុប្បន្ន និងសម្រាប់អនាគត ក្នុងការប្រែក្លាយប្រទេសឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។ ក្នុងន័យនេះ ការជាផ្តល់ធ្យោបាយដល់សិស្សក្រីក្រ និងសិស្សរៀនពូកែ នៅពេលនេះ គឺពិតជាបានលើទឹកចិត្តជំរុញកុមារឱ្យទៅសាលារៀន បានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕ ល