ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​១១ មករា អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​ប្រយុទ្ធ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ចេក សា​យ៉ា​ម (Cheik Sayam) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​ភូ​លូ ទើបតែ​សន្លប់ ដោយសារ​អ្នក​ប្រដាល់​ថៃ ហ្វា នី​មី​ត (Fa Nimith) នៅ​ទឹក​ទី​២ ពេលនេះ គេ​ជួប​ជាមួយ ចេក សា​យ៉ា​ម ដែលជា​អ្នកខ្លាំង ធ្លាប់មាន​ប្រវត្តិ អង្រួន​សង្វៀន​នានា នៅ​ស្រុក​ខ្មែរ មិន​ស្ទើរ​នោះទេ​។ ជំនួប​មួយ​នេះ គឺ​ពិតជា​ការងារ​ធ្ងន់ មួយទៀត​ហើយ សម្រាប់ រិ​ទ្ធ ភូ​លូ ។​

​ការប្រកួត​នេះ បើ​ហ៊ាន​ប្រហែស អាច​នឹងត្រូវ​សន្លប់ ដោយសារ​កណ្ដាប់ដៃ របស់ ចេក សា​យ៉ា​ម ទៀត​ក៏​ថា​បានដែរ ព្រោះ​អ្នក​ប្រដាល់​រូបនេះ គេ​មាន​ផ្លែ​វ៉ៃ​ល្អ​ទាំង ព្រម​តែម្ដង ។​

​ចេក សា​យ៉ា​ម មាន​ប្រវត្តិ​ប្រកួត ចំនួន​៩២​ដង ឈ្នះ​៨២​ដង ចាញ់​៩​ដង និង​ស្មើ​ពិន្ទុ ១​ដង​។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា រិ​ទ្ធ ភូ​លូ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៥​ដង ឈ្នះ​៤៩​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​៤​ដង ។ ចាំមើល​ជំនួប​មួយ​នេះ នរណា​ជា​អ្នកខ្លាំង​ពិតប្រាកដ ?​។​

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អ្នក​ប្រដាល់​ជើង​ខ្លាំង អៀ​ប លី​ឆា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង ខាំ សូរិយា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។​

​ពួកគេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដូចគ្នា ពិសេស​គេ​មាន​ចិត្តធំ ចូលចិត្ត​វ៉ៃ​ប្ដូរ​កែង និង​កណ្ដាប់ដៃ​គ្នា​ណាស់ តែ​ការ​វ៉ៃ​ចេញ​របស់គេ មិនសូវ​ជា​ចំ​គោលដៅ​ឡើយ ព្រោះ​ពេលខ្លះ គេ​វ៉ៃ​បិទ​ភ្នែក ក៏មានដែរ ។ អ្នក​ប្រដាល់​ទាំង ២​រូបនេះ គឺមាន​ឱកាស ដើម្បី​ឈ្នះ​ដូចគ្នា ហើយក៏​អាច​នឹង​សន្លប់ មុន​ទឹក​ទី​៥ ទៀតផង ។​

​សារឿន ទិ​ត្យ ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ធា វាសនា មកពី​ក្លិប​ខេត្ត​រតនគីរី ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ពួកគេ ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែរ គ្រាប់​តែ​វាសនា គេ​មាន​កណ្ដាប់ដៃ ល្អ​រហ័ស និង​វ៉ៃ​ចេញ​បាន​ធ្ងន់ រីឯ​សារឿន ទិ​ត្យ វិញ ជង្គង់ និង​កែង​របស់គេ មិនអាច​មើលស្រាល​បានឡើយ ។ នរណា​ឈ្នះ ក្នុងការ​ប្រកួត​នេះ ?​។​

​សល់ ស្រស់ ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ធន អៀង​ឡេង មកពី​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ លន់ សៀក​ឡុង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ សាន់ វាសនា មកពី​ក្លិប​អា​រុណ​រះ​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v

រិ​ទ្ធ ភូ​លូ និង ចេក សា​យ៉ា​ម​