អ៊ីរ៉ង់នឹង«សងសឹកចាស់ដៃ»លើទាហានអាម៉េរិកនៅមជ្ឈិមបូព៌ាក្រោយការវាយប្រហារដោយកាំជ្រួចជាការព្រមានជំហានដំបូងមួយកាលពីថ្ងៃពុធដែលមិនបានសម្លាប់ជនជាតិអាម៉េរិកណាម្នាក់ នេះបើតាមការព្រមានចេញពីមេបញ្ជាការយោធាអ៊ីរ៉ង់ម្នាក់។
ឧត្តមសេនីយ៍ក្នុងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ឧត្តមសេនីយ៍ អាប់ដូលឡា អារ៉ាហ្គី កាលពីថ្ងៃព្រហស្បតិ៍ទី០៩មករា បានគំរាមសងសឹកបន្ថែមទៀតលើអាម៉េរិកទោះជាប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ បាននិយាយថា ប្រទេសអ៊ីរ៉ង់ទំនងជា«ដកថយ»ហើយលោកនឹងមិនសងសឹកដោយយោធាទេ។
ក្នុងពេលជាមួយគ្នា មេបញ្ជាការទ័ពអាកាសអ៊ីរ៉ង់លោក អាមៀ អាលី ហាជីហ្សាដេ បានអះអាងថា អ៊ីរ៉ង់បានត្រៀមបាញ់កាំជ្រួចរាប់រយគ្រាប់ក្នុងបំណងសម្លាប់ជនជាតិអាម៉េរិកដល់ទៅ៥ពាន់នាក់ ប្រសិនបើត្រាំសំរេចធ្វើការសងសឹកដោយយោធា។
មេបញ្ជាការទ័ពអាកាសអ៊ីរ៉ង់លោក អាមៀ អាលី ហាជីហ្សាដេ អះអាងថាលោកបានត្រៀមបាញ់កាំជ្រួចរាប់រយគ្រាប់ ដើម្បីសម្លាប់ជនជាតិអាម៉េរិកអោយបាន៥ពាន់នាក់ បើសិនជាលោកត្រាំសងសឹកចំពោះការបាញ់កាំជ្រួចដាក់មូលដ្ឋានអាម៉េរិកកាលពីថ្ងៃពុធ
ថ្លែងក្នុងទូរទស្សន៍អ៊ីរ៉ង់ ឧត្តមសេនីយ៍ អាមៀ អាលី ហាជីហ្សាដេ បានអះអាងថា អ៊ីរ៉ង់មិនមានបំណងសម្លាប់នរណាម្នាក់ទេក្នុងការវាយប្រហារកាលពីថ្ងៃពុធនិងថា« បើយើងចង់សម្លាប់ យើងអាចសម្លាប់៥០០នាក់ក្នុងការវាយប្រហារមួយប្រាវដំបូង។តែបើគេតដៃ ៤.០០០ទៅ៥.០០០នាក់ទៀតនឹងត្រូវសម្លាប់នៅក្នុងការវាយប្រហារនៅជំហានបន្តបន្ទាប់ក្នុងអំឡុងពេលតែ៤៨ម៉ោង»។
លោកបានបន្ថែមថា «យើងបានបាញ់ចេញកាំជ្រួច១៣គ្រាប់ និងត្រៀមបាញ់រាប់រយដើមទៀតក្នុងករណីអាម៉េរិកសងសឹក»។
កាលពីថ្ងៃព្រហស្បតិ៍លោកត្រាំបាននិយាយការពារការសម្លាប់ មេបញ្ជាការអ៊ីរ៉ង់ លោកកាសេម សូឡេម៉ានី និងថាឧត្តមសេនីយ៍អ៊ីរ៉ង់រូបនេះគួរត្រូវកំចាត់ចោលយូរមកហើយ។
លោកត្រាំ បាននិយាយថា លោកសំរេចចិត្តយកជីវិតកាសេម សូឡេម៉ានី ដោយសារបុរសនេះមានផែនការបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាម៉េរិកក្នុងក្រុងបាដាត៕ប្រែសម្រួល៖វាសនា
ត្រាំ៖ យើងកំចាត់បុរសនេះចោលពីព្រោះគេមានបំណងបំផ្ទុះគ្រាប់នៅស្ថានទូតអាម៉េរិកនៅក្រុងបាដាត