ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ទីប្រឹក្សាពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិលោកសាស្ត្រាចារ្យJeffrey D. Sachs បានកំពុងស្វះស្វែងផ្សះផ្សាធ្វើឲ្យមានភាពល្អប្រសើរឡើងវិញនូវទំនាក់ទំនងនិងកិច្ចសហប្រតិបតិការរវាងប្រទេសនៅក្នុងតំបន់អាស៊ាននិង តំបន់អឺរ៉ុប ។ លោកសាស្ត្រាចារ្យJeffrey D. Sachs បានជម្រាបជូនសម្តេចតេជោហ៊ុនសែនថាលោកមានបេសកកម្មមកកាន់ប្រទេសចំនួន៣នៅក្នុងអាស៊ាននិងទៅកាន់តបន់អឺរ៉ុបក្នុងគោលដៅធ្វើយ៉ាងណាពង្រឹងនិងជំរុញ លើក ទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាននិងសហគមន៍អឺរ៉ុប ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១០ខែមករានេះបានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ ជែហ្វ្រី សាច (Jeffrey D.Sachs)ទីប្រឹក្សាពិសេ សអគ្គលេខាធិការអង្គការសហប្រជាជាតិចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។
បើតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានប្រាប់ឲ្យដឹងថា៖ លោកសាស្ត្រាចារ្យ Jeffrey D. Sachsទីប្រឹក្សាពិសេសអគ្គលេខាធិការអង្គ ការសហប្រជាជាតិបានគោរពជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា៖ លោកពិតជាមានកិត្តិយសនិងសប្បាយរីករាយណាស់ដែលបានជួប សម្ដេចតេជោសារជាថ្មីម្ដងទៀត។ លោកបានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះគឺបានឃើញដោយផ្ទាល់ភ្នែកនូវការ អភិវឌ្ឍរបស់កម្ពុជាដែលក្នុងនោះមានទាំងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច,ការអភិវឌ្ឍលើវិស័យសុខាភិបាលនិងការអភិវឌ្ឍលើវិស័យដទៃទៀតដែលហួសពីការស្មានរបស់លោក ។
លោកសាស្ត្រាចារ្យ Jeffrey D. Sachs បានជម្រាបជូនសម្តេតេជោថា៖នៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាក៏ដូចជាទៅកាន់ប្រទេសឡាវនិងប្រទេស ម៉ាឡេស៊ីដើម្បីធ្វើយ៉ាងណាពង្រឹងនិងជំរុញលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាននិងសហគមន៍អឺរ៉ុបជាពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងព័ត៌មានវិទ្យា ធ្វើយ៉ាងណាឲ្យសហគមន៍អឺរុបនិងអាស៊ានមានទំនាក់ទំនង ។ លោកសាស្ត្រាចារ្យបាន បន្តថាលោហ្នឹងទៅធ្វើទស្សនកិច្ចនៅសហគមន៍អឺរ៉ុបនិងជួបជាមួយថ្នាក់ដឹកនាំសហគមន៍អឺរ៉ុបនៅសប្តាហ៍បន្ទាប់ ។
លោកបានមានប្រសាសន៍ថាលោកហ្នឹងធ្វើយ៉ាងណាពិភាក្សាជំរុញលើកស្ទួយកិច្ចសហប្រតិ បត្តិការរវាងសហគមន៍អឺរ៉ុបនិងអាស៊ាន និង សង្កត់ធ្ងន់អំពីសារៈសំខាន់របស់កិច្ចសហប្រតិបតិ្តការរវាងតំបន់និងតំបន់នេះ។លោកក៏បានមានប្រសាសន៍ផងដែរថាលោកពិត ជាមិនចង់ឃើញឃើញមានការបែកបាក់គ្នារវាងតំបន់និងតំបន់នៅទេ ។ ផ្ទុយទៅវិញលោកបានមានប្រសាសន៍ថាលោកនឹងឆ្លុះបញ្ចាំងនូវភាពខ្លាំងនិងសារៈសំខាន់ទៅលើកិច្ចសហប្រតិបតិ្តការរវាងតំបន់និងតំបន់ ។ លោក បានមានប្រសាសន៍ថាអាស៊ានគឺមានសក្តានុពលខ្ពស់អាស៊ានបូកបញ្ចូលជាមួយនឹងអាស៊ានចិន,អាស៊ានជប៉ុននិងអាស៊ានកូរ៉េនោះតំបន់អាស៊ាននឹងមានការអភិវឌ្ឍដោយគ្មានដែនកំណត់។ជាពិសេសលើវិស័យបច្ចេកវិទ្យាដែលបច្ចេកវិទ្យាទាំងនេះអាចយកមកប្រើប្រាស់ជំរុញការអភិវឌ្ឍប្រកបដោយចីរភា។ជាទីបញ្ចប់លោក សាស្ត្រាចារ្យបានជម្រាបជូនសម្តេចតេជោថា៖លោកត្រៀមជានិច្ចដើម្បីធ្វើយ៉ាងណាជួយដល់កម្ពុជាជំរុញការអភិវឌ្ឍរបស់កម្ពុជាតំបន់អាស៊ាននិងតំបន់អាស៊ាននិង តំបន់ដទៃទៀតឲ្យមានការអភិវឌ្ឍប្រកបចិរភាព។
ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យ Jeffrey D. Sachs ហើយក៏បានជម្រាបជូនថាការអភិវឌ្ឍទាំងឡាយណាដែលមាន នៅកម្ពុជានោះគឺសុទ្ធសឹងតែជាកិច្ចប្រឹងប្រែងរបស់ប្រជាជនកម្ពុជា,របស់សហការីរបស់សម្ដេចដែលបាននាំកម្ពុជាមកដល់ចំណុចនេះ។សម្តេចបានជម្រាបលោក សាស្ត្រាចារ្យ Jeffrey D. Sachs ថាកម្ពុជាពិតជាមានមហិច្ឆតាធ្វើយ៉ាងណាជំរុញកម្ពុជាឲ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេ សមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ កន្លងមកកម្ពុជាបានដាក់ចេញនូវគោលនយោបាយផលិតស្បៀងនិងនាំអង្ករចេញហើយក៏បានទទួលជោគជ័យជាពិសេស លើគោលនយោបាយផលិតសៀង កម្ពុជាដែលជាប្រទេសមួយធ្លាប់តែខ្វះស្បៀងអាហារបានប្រែក្លាយទៅជាប្រទេសមួយមានអធិរេកស្បៀងទៅវិញ។កម្ពុជាក៏បាន ដាក់ចេញនូវគោលនយោបាយឧស្សាហកម្មដើម្បីធ្វើយ៉ាងណាជំរុញឧស្សាហកម្មកម្ពុជាដើម្បីជំរុញឧស្សាហកម្មកម្ពុជាឆ្ពោះទៅកាន់ប្រទេសជឿនលឿន។
សម្ដេច តេជោបានមានប្រសាសន៍កាលពី១៥ ឆ្នាំមុនសម្តេចបានជួបលោកសាស្ត្រាចារ្យ Jeffrey D. Sachs និងពិភាក្សាគ្នាអំពីបញ្ហាការអភិវឌ្ឍសហសវត្សរិ៍ប៉ុន្តែ នៅពេលនេះគឺយើងពិភាក្សាជាថ្មីម្ដងទៀតលើវិស័យផ្សេងលើការអភិវឌ្ឍប្រកបដោយចិរភាព ,ហើយការអភិវឌ្ឍប្រកបដោយចិរភាពនេះមានសារសំខាន់ណាស់,កត្តាសំខាន់ជាងគេបំផុតនោះគឺវិស័យបរិស្ថានតែម្ដងហើយនៅក្នុងនោះក៏មានវិស័យដទៃច្រើនទៀត។ដូចជាលោកសាស្ត្ រាចារ្យ Jeffrey D. Sachsបានធ្វើដំណើរ មកកាន់កម្ពុជាស្រាប់គឺឃើញហើយថាបញ្ហានៅពេលនេះមានបញ្ហាស្ទះចរាចរណ៍កាលពី១៥ ឆ្នាំមុនលោកសាស្ត្រាចារ្យ Jeffrey D. Sachs មិនបានឃើញមានទេ ហើយក៏ដូចជាបញ្ហាចំណតរថយន្តបញ្ហាសំណល់រឹង សំណល់រាវ ពិសេសទៅទៀតនោះគឺការប្រែប្រួលអាកាសធាតុ បញ្ហាទាំងអស់នេះបាននាំមកនូវការបារម្ភស ម្រាប់កម្ពុជាជាពិសេសលើវិស័យកសិកម្មផង វិស័យធនធានទឹកផងក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថាគម្បីណាមានកិច្ចសហការគ្នារួម គ្នាជម្រុញដោះស្រាយពិសេសបញ្ហានៃការប្រែប្រួលអាកាសធាតុដែលកម្ពុជាគាំទ្រគោលនយោបាយ គោលការណ៍និងរាល់អ្វីៗដែលជាពាក់ព័ន្ធនឹងបញ្ហានេះដែល អង្គការសហប្រជាជាតិបានដាក់ចេញមកអង្គការសហប្រជាជាតិបានដាក់ចេញមក ៕