ដោយៈសាវរក្ស/ភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ត្រូវបានស្លាប់ភ្លាមនៅលើដងផ្លូវ៦០ម៉ែត្រក្រោយពេលជិះម៉ូតូឌុបគ្នាត្រូវរថយន្តបុកកិនស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ដ៏គួអោយរន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង ៤០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០១៩ស្ថិតនៅចំណុចផ្លូវ៦០ម៉ែត្រភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។

សពជនរងគ្រោះបុរសឈ្មោះចាន់ណា អាយុ៣០ឆ្នាំមុខរបរជាងសំណង់ និងស្ត្រីម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៍សពាក់ស្លាកលេខភ្នំពេញ1IC -4551ធ្វើដំណើរពីត្បូងទៅជើង។ លុះដល់ចំណុចកើតហេតុជនរងគ្រោះបំរុងបត់ម៉ូតូចូលក្នុងការដ្ឋានសំណង់ចិន ក៏មានរថយន្ត២គ្រឿងបានវ៉ាគ្នាក្នុងល្បឿនយ៉ាងលឿនបានបុកកិនជនរងទាំង២នាក់ស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុរួចរថយន្តបានបើករត់គេបាត់ស្រមោល ខណះពេលនេះសមត្ថកិច្ចកំពុងឆែកកាំម៉ារ៉ាសុវត្ថភាព ដើម្បីស្រាវជ្រាវរករថយន្តបង្ក និងអ្នកបើកបរមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕B/