អាមេរិក​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ជាមួយ​វៀតណាម​បន្ទាប់ពី​ចិន​រិះគន់​អាមេរិក​ថា “​បង្កហេតុ​ធ្ងន់ធ្ងរ​”

1237
ចែករម្លែក

ពីរ​បី​ថ្ងៃ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បញ្ជូន​នាវា​ពិឃាដ​បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​មួយគ្រឿង​ទៅជិត​កោះ​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ ដែល​ត្រូវបាន​អះអាង​សិទ្ធិ​កាន់កាប់​ដោយ​ប្រទេស​ចំនួន​៣ មក​នោះ កងទ័ពជើងទឹក​អាមេរិក​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ជាមួយ​វៀតណាម​។​

កាលពី​ថ្ងៃ​ពុធ ទី​៥​កក្កដា នាវាចម្បាំង​អាមេរិក​២​គ្រឿង គឺ នាវា​USNS Salvor និង​នាវា USS Coronado បាន​បើក​ចូល​កំពង់ផែ​អន្តរជាតិ​ខាំ​រ៉ា​ញ់ (Cam Ranh) របស់​វៀតណាម ជាទី​ដែល​នាវា​ទាំងនេះ​នឹងចូលរួម​ក្នុង​សកម្មភាព​សមយុទ្ធ​កងទ័ពជើងទឹក​ប្រចាំឆ្នាំ (NEA) ជា​កិច្ចសហការ​រួម ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ជាង​៥​ថ្ងៃ​។​

សេចក្តី​ថ្លៃ​ង​ការណ៍​របស់​កងទ័ពជើងទឹក បាន​និយាយថា សមយុទ្ធ​នេះ នឹង​រួម​ប​ញ្ជូ​ល​ទាំង​ការហ្វឹកហាត់​អំពី​ការកាត់បន្ថយ​ហេតុការណ៍​ការប៉ះទង្គិច​ចៃដន្យ​នៅ​សមុទ្រ និង ការសង្គ្រោះ​នាវា​ខូច និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ជំនាញ​គ្នា​ជាដើម​។​

​លោក ដុន ហ្គា​ព្រី​ល​សុន (Don Gabrielson) ឧ​ត្ត​មនា​វី​អាមេរិក បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ថា “​សហរដ្ឋអាមេរិក​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​វៀតណាម និង បង្កើន​ចំណងទាក់ទង​របស់​យើង​ព្រមទាំង​ចំណងទាក់ទង​រវាង​ប្រជាជន​និង​ប្រជាជន តាមរយៈ​សកម្មភាព​ស​ម​យុទ្ធ​កងទ័ពជើងទឹក​ប្រចាំឆ្នាំ (NEA) នេះ ។ តាមរយៈ​ទំនាក់ទំនង​និង​ការធ្វើការ​រួមគ្នា​នេះ យើង​ទទួលបាន​ទំនាក់ទំនង​ដ៏​មានន័យ​និង​ការជឿទុកចិត្ត​រវាង​ប្រទេសជាតិ​របស់​យើង ដែល​នឹងចូលរួម​ចំណែក​ដល់​ស​ន្តិ​ភាព​និង​វិបុលភាព​ក្នុង​តំបន់​” ។​

​លោក ហ្គា​ព្រី​ល​សុន បាន​បន្ថែមថា កងទ័ព​អាមេរិក​មក​កង​នាវា​ទី​៧ Fleet Band និង នាវា​ពិឃាដ Destroyer Squadron 7 ព្រមទាំង កងទ័ព​ពិសេស Task Force 73 នឹងចូលរួម​សមយុទ្ធ​នេះ​ផងដែរ​៕ ​ដោយ ៖សុខា

​នាវាចម្បាំង USS Coronado របស់​អាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម