Sant’Agata Bolognese/Las Vegas ៖ ក្រុមហ៊ុន រថយន្តស្វយ័ត Automobili Lamborghini បានសហការជាមួយ Alexa សម្រាប់សេរីរថយន្ត Huracán EVO របស់ខ្លួនក្នុងឆ្នាំ ២០២០ ដើម្បីបង្កើនបទពិសោធន៍នៃការបើកបររថយន្តស្ព័រទំនើប ជាមួយសេវាកម្មបញ្ជាដោយសម្លេងពីក្រុមហ៊ុន Amazon។ រថយន្ត Huracán EVO ដំបូងបង្អស់ដែលមានបំពាក់ សេវាកម្មសម្លេង Alexa ត្រូវបានដាក់បង្ហាញ នៅលើ ឆាកពិភពលោកសម្រាប់ការច្នៃប្រឌិត ដែលជាពិព័រណ៍គ្រឿងអេឡិចត្រូនិកនៅរដ្ឋ Las Vegas ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០។

ក្រុមហ៊ុន Lamborghini បានដាក់បញ្ចូលនូវប្រព័ន្ធដែលផ្តល់ទាំងព័ត៌មាន និងការ កំសាន្ត ទៅលើរថយន្ត Huracán EVO ដែលមានការតភ្ជាប់ជាមួយនឹង សេវាកម្ម ឌីជីថល ជាលើកដំបូង ក្នុងចំណោមសេរីរថយន្តស្ព័រទំនើបៗ។ វានឹងក្លាយជាក្រុមហ៊ុន ផលិត រថយន្តដំបូងគេ ដែលផ្តល់នូវការត្រួតពិនិត្យរថយន្តតាមរយៈ Amazon Alexa ដែលអនុញ្ញាតឱ្យអ្នកបើកបរ កែប្រែមុខងារ ដូចជា អាកាសធាតុ ភ្លើងបំភ្លឺខាងក្នុង និង កំដៅកៅអី ដោយគ្រាន់តែបញ្ជាដោយសំលេង ដែលវានឹងមិនរំខានដល់ការផ្តោត អារម្មណ៍បើកបររបស់អ្នកបើកនោះទេ។ Alexa ក៏នឹងត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធ LDVI (Lamborghini Dinamica Veicolo Integrata) នៅក្នុងប្រព័ន្ធគ្រប់គ្រង EVO ដែលធ្វើឲ្យរថយន្ត Huracán EVO ឈានដល់កម្រិតថ្មីនៃសមត្ថភាពបញ្ញាសំលេង ដូច ជា ការហៅ និងទទួលទូរស័ព្ទ ស្វែងរកទិសដៅ ចាក់បទចម្រៀង និងសៀវភៅអូឌីយ៉ូ ពិនិត្យព័ត៌មាន និងអាកាសធាតុ ថែមទាំងអាចគ្រប់គ្រងមុខងារជាច្រើនផ្សេងទៀត ដែលអ្នកគ្រាន់តែបញ្ជាដោយសម្លេងជាការស្រេច។

ការដាក់បញ្ចូល Alexa ក៏អនុញ្ញាតឲ្យម្ចាស់រថយន្ត Lamborghini អាចតភ្ជាប់ទៅ នឹងប្រព័ន្ធគ្រប់គ្រងផ្សេងៗ ដែលជាដៃគូរបស់ឧបករណ៍បញ្ជាសំលេងនេះផងដែរ។
ជាមួយនឹងការប្រាស្រ័យទាក់ទងតាមសំលេងដ៏សាមញ្ញនេះ អ្នកបើកបរ Huracán EVO អាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាង ចាប់ពីការបញ្ជាពីច្រកចូល រហូតដល់ការបញ្ជាកម្តៅ និងអំពូលភ្លើង ដោយផ្ទាល់ពីយានយន្ត។ ចំពោះជំហានដំបូងនៃការសហការផ្នែក យុទ្ធសាស្រ្ត ជាមួយនឹងក្រុមហ៊ុន Amazon នេះ ប្រព័ន្ធ Human Machine Interface (HMI) នឹងអនុញ្ញាតឲ្យ Alexa ធ្វើបច្ចុប្បន្នភាពមុខងាររបស់ខ្លួន ជាបន្ត បន្ទាប់ ជាមួយក្រុមហ៊ុន Lamborghini ហើយវាគឺជាកិច្ចចាប់ផ្តើមដ៏ល្អសម្រាប់ កិច្ច សហប្រតិបត្តិការនាពេលអនាគតរវាងក្រុមហ៊ុនទាំងពីរ។ ជាក់ស្តែង ក្រុមហ៊ុនទាំង ពីរកំពុងធ្វើការអភិវឌ្ឍបន្ថែមទៀត ក្នុងការបង្កើតថ្មី និងការធ្វើសមាហរណកម្ម ជាមួយ សេវាកម្មគេហទំព័រ Amazon Web Services (AWS)។

ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Automobili Lamborghini លោក Stefano Domenicali មានប្រសាសន៍ថា៖ «រថយន្ត Huracán EVO គឺជារថយន្ត បើកបរដ៏ឆ្នើម ហើយមានបំពាក់ឧបករណ៍ទំនើបៗ ដែលជួយឱ្យអតិថិជនអាច ផ្តោត អារម្មណ៍លើការបើកបរបានយ៉ាងល្អ ដែលធ្វើឲ្យពួកគេមានបទពិសោធន៍កាន់តែ រីក រាយជាមួយក្រុមហ៊ុនរថយន្ត Lamborghini។» លោកបន្ថែមថា៖ «Lamborghini គឺជាអ្នកផ្លាស់ប្តូរអនាគត ហើយនេះជាលើកទីមួយហើយដែលក្រុមហ៊ុន ផលិតរថយន្ត ដែល ធ្វើការបញ្ជាឧបករណ៍ក្នុងរថយន្តតាមរយៈប្រព័ន្ធបញ្ជាសម្លេង Alexa របស់ក្រុម ហ៊ុន Amazon ដើម្បីធ្វើការគ្រប់គ្រងរថយន្ត បញ្ជារឆ្លាតវៃ និងសមត្ថភាពស្តង់ដាររបស់ Alexa ។

លោក Ned Curic អនុប្រធាននៃ Alexa Auto នៅក្រុមហ៊ុន Amazon បានមាន ប្រសាសន៍ថា៖ «ចក្ខុវិស័យរបស់យើងគឺធ្វើឲ្យ Alexa ក្លាយជាប្រព័ន្ធមួយដែលផ្តល់ ទាំងព័ត៌មាន និងការកំសាន្តដល់អ្នកបើកបរ។» លោកបន្តថា៖ «ការសហការថ្មីនេះ នឹងធ្វើឲ្យអ្នកបើកបរ Lamborghini រីករាយជាមួយសេវាកម្មបញ្ជាដោយសម្លេង អំឡុងពេលបើកបរ ហើយយើងរំពឹងថាវានឹងបង្កើតស្តង់ដារថ្មីសម្រាប់បទពិសោធន៏ សំលេងនៅក្នុងរថយន្តនៅពេលដែលវាចេញលក់នៅឆ្នាំនេះ។»

រថយន្ត V10 Huracán EVO Coupé និងរថយន្ត Spyder ដែលសម្ពោធនៅក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ គឺជាម៉ូឌែលចុងក្រោយនៃរថយន្តស្ព័រកង់បួន របស់ Lamborghini។ ដោយមានការរចនាម៉ូដថ្មី ជាមួយនឹងថាមវន្តយានយន្តដែលល្អ ប្រសើរជាងមុន វាគឺជារថយន្ត Lamborghini ដំបូងគេដែលមានតក្កវិជ្ជាព្យាករណ៍លើ ការគ្រប់គ្រងឌីជីថលយានយន្ត និងមានបំពាក់នូវប្រព័ន្ធត្រួតពិនិត្យរថយន្ត Lamborghini ក៏ដូចជាកង់ និងចង្កូតគ្រប់កង់ ដើម្បីឲ្យប៉ារ៉ាម៉ែត្របានកំណត់ឡើង វិញនៃការឆ្លើយតបភាពរហ័សរហួន និងភាពងាយស្រួលក្នុងការបើកបរ។ ចំណែក ម៉ាស៊ីន របស់វាដែលមាន ចំណុះ ៥.២ លីត្រ ត្រូវបានធ្វើឡើងដោយយកលំនាំតាម រថយន្ត Huracán EVO ដែលមានកម្លាំងម៉ាស៊ីន ៦៤០ សេស (៤៧០ គីឡូវ៉ាត់) នៅ ៨០០០ rpm និងកម្លាំង ៦០០ Nm នៅ ៦៥០០ rpm ។ រថយន្ត Huracán EVO មានទំងន់ដល់ទៅ ១៤២២ គីឡូក្រាម មានភាពសមាមាត្ររវាងទំងន់ និងថាមពល ២.២២ គីឡូក្រាម/សេះ ដែលអាចធ្វើការបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ២.៩ វិនាទី និងពី ០ ទៅ ២០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងរយៈពេល ៩ វិនាទី។ លើសពីនេះទៅទៀត អ្នកអាចចាប់ហ្វ្រាំងពី ល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចុះមកត្រឹម ០ បាន ក្នុងរយៈចម្ងាយត្រឹមតែ ៣១.៩ ម៉ែត្រ ហើយល្បឿនខ្ពស់បំផុតត្រឹម ៣២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត Huracán EVO RWD ត្រូវបានប្រកាសឡើងនៅខែមករា ឆ្នាំ ២០២០ ដែលយើងជឿជាក់ថា អ្នកបើកបរពិតជាមានអារម្មណ៍រំភើប និងភាពរីករាយក្នុង ការ បើក បររថយន្តនេះជាក់ជាមិនខាន។ Huracán EVO RWD នេះ នឹងត្រូវបានបើក ចែកចាយ ជាផ្លូវការជាលើកដំបូងនៅនិទាឃរដូវ ឆ្នាំ ២០២០ នេះហើយ។ ជម្រើស ដែល មានបំពាក់ Alexa នឹងមាននៅក្នុងឆ្នាំ ២០២០ នេះហើយ ទៅលើសេរីរថយន្ត Huracán EVO ទាំងអស់ ដោយរួមទាំង RWD ផងដែរ។