ដោយៈគ្រញូង/បាត់ដំបង ៖ នៅសាលាធម្មសភានៃវត្តសោមនស្សស្ថិតក្នុងភូមិ ឃុំពាមឯកស្រុកឯកភ្នំ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ រដ្ឋបាលស្រុកសហការជាមួយមន្ទីរដែនដីនគរូបនីយ៍កម្ម និងសំណង់ខេត្ត បានរៀបចំប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរបស់ភូមិសួសអី គង់ទុំនៃសង្កាត់ពាមឯក ក្រុងបាត់ដំបងក្រោមអធិបតីភាពលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំតំណាងលោ ងួន រតនៈអភិបាលខេត្ត និងលោក ឈឺន យឿប អនុប្រធានមន្ទីរដែនដីនគរូបនីយ៍កម្ មនិងសំណង៎ខេត្ត។

លោក ឈឺន យឿប អនុប្រធានអនុប្រធានមន្ទីរដែនដីនគរូបនីយ៍កម្ម និងសំណង់ខេត្ត
បាត់ដំបងបានឱ្យដឹងថា ពិធីប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅភូមិពីរគីភូមិសួសអី និងភូមិគង់ទុំ គឺជាលើកចុងក្រោយហើយនៅក្នុងឃុំពាមឯកស្រុកឯកភ្នំ។

ការចុះបញ្ជីជាលក្ខណៈប្រព័ន្ឌនេះមាន៥ដំណាក់កាល។ ទី១.គឺការរៀបចំ, ទី២.ប្រកាសបច្ចេកទេស, ទី៣.បិទផ្សាយជាសាធារណៈ, ទី៤.សម្រេចលើឯកសារនិងទី៥ការចេញប័ណ្ណ
ថ្ងៃនេះគឺជាថ្ងៃទី១ដែលយើងបានរៀបចំតំបន់ វិនិច្ឆ័យត្រូមានគណៈកម្មការមួយដែលមានលោកអភិបាលខេត្តជាប្រធាន លោកអភិបាលស្រុកជាសមាជិកនិងប្រធានក្រុមចុះបញ្ជីប្រចាំឃុំពាមឯកជសសមាជិកនិងមេភូមិ មេឃុំ ព្រឹទ្ធាចារ្យក្នុងភូមិជាសមាជិក។ការចុះបញ្ជីនេះ យើងពឹងផ្អែកលើអាជ្ញាធរដែនដី ចូលរួមនឹងមានការដឹកនាំទើបក្រុមការ​ងារយើងអនុវត្តទៅបាន។តំណាក់កាលទី១នេះ យើងបានវៀបចំតាំងពីផែនទី បង្កើតគណៈកម្មការរដ្ឋបាលរួចហើយ។ ការចុះបញ្ជីជាលក្ខណះប្រព័ន្ធខុសពីការចុះបញ្ជីជាលក្ខណៈដាច់ដោយដុំគឺយើងធ្វើតាមការស្នើរសុំរបស់ម្ចាស់ដីនីមួយៗ។

ការចុះបញ្ជីជាលក្ខណៈប្រព័ន្ធគឺយើងធ្វើពីក្បាលដីមួយទៅក្បាលដីមួយ ពីឃុំមួយទៅឃុំ
មួយ ពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយដោយចំហរគ្មានការលាក់លៀមទេ៕B/