ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ នៅថ្ងៃទី១១ ខែមករាឆ្នាំ២០២០ នឹងមានការសាងសាលាអគារសាលារៀននិងប្រភល់ផ្ទះជូនអតីតយុទ្ធជននៅដី២.២២២ហិចតា(តំបន់ដីការ៉េពី) ចន្លោះ៣ស្រុក (ភ្នំស្រុក ស្វាយចេកនិងថ្មពួក) នាភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តយសសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោឧត្តមសេនីយ៍ វរសេនីយ៍មេបញ្ជាការ បញ្ជាការង លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ បានចុះទៅពិនិត្យមើលទីតាំង និងសមិទ្ធផលក្រុមការងារកសាងបាន និងបន្តកសាងនៅមជ្ឈមណ្ឌលអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ២២២២។
នាថ្ងៃទី១១ខែមករា នឹងមានរៀបចំពិធីបញ្ចុះបឋមសិលាកសាងសាលារៀន១ ខ្នង ស្មើ៥បន្ទប់។ ពិធីប្រគល់ផ្ទះ ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាខេត្ត១០៣គ្រួសារ រួមមានទាំងអណ្តូងទឹក បង្គន់អនាម័យ ដាក់លូមុខផ្លូវចូលផ្ទះ និងប្រគល់ពាងទឹកជាដើម៕B/