សមត្ថកិច្ចកំពុងតាមចាប់ខ្លួនមន្ត្រី​ជលផលស្រុកឯកភ្នំម្នាក់ពីបទបាញ់​គម្រាមពលរដ្ឋម្នាក់

ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តទទូលផែនយុត្តិធម៌បានឱ្យដឹងថាហេតុការណ៍មន្ត្រី ជលផលប្រចាំតំបន់ទន្លេសាបម្នាក់ត្រូវប្រជាពលរដ្ឋប្ដឹងចោទប្រកាន់ពីបទបាញ់គំរាមតាំងពីកាលពីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅក្នុងឡូត៍នេសាទលេខ២ ស្ថិតក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំងស្រុកឯកភ្នំ ខណៈដែលជនរងគ្រោះរួមដំណើជាមួយមនុស្ស៣នាក់ទៀត តាមរយៈកាណូត ២គ្រឿង ដែលសណ្ដោងគ្នា។

លោកស្នងការរងបានបញ្ជាក់ថា ក្រោយទទួលបណ្ដឹងជនរងគ្រោះលោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាបានបញ្ជា ឲ្យមន្ត្រីជំនាញចុះទៅកាន់ទីតាំងកើហេតុ ដើម្បីត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវអំពីដំណើររឿង។ ប៉ុន្តែមន្ត្រីជលផលរូបនោះបសនគេចខ្លួនបាត់។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃកើតហេតុពួកខ្លួនរួមដំណើរជាមួយ មនុស្ស៣នាក់ទៀត តាមរយៈកាណូត២គ្រឿង ដែលសណ្ដោងគ្នា។ លុះដល់កន្លែងកើតហេតុស្រាប់តែមានកាណូតរបស់មន្ត្រីជលផលម្នាក់ ឈ្មោះ ខៀវ នី បើកមកដល់មិនបានសួរនាំអ្វីទេបានដកកាំភ្លើងខ្លីបាញ់សំដៅកាណូត ពួកខ្លួនចំនួន២គ្រាប់ តែម្ដងព្រមទាំងស្រែកសំឡុតឲ្យឈប់ ដែលមើលទៅមន្ត្រីនោះទំនងជាស្រវឹងស្រាផង។

គាត់ និយាយ ថា ពេល ដែល បាញ់ ចំនួន ២ គ្រាប់រួចមន្ត្រី រូប នេះ បើក មក ក្បែរអើត មើល ក្នុង កាណូត ពួក ខ្លួនរួច ស្រែក ជេរ ប្រមាថ ពួកខ្លួន និងបាញ់ បន្ថែម១ គ្រាប់ ទៀត។ បន្តមកក្រុម មន្ត្រី ទំនើង ទាំងនោះ បើកកាណូត ចេញ ទៅ ទាំង ក្នុង ស្ថាន​ភាព ស្រវឹង ជោគជាំ។

លោក ឆូ យ វ៉ា ត(ជនរងគ្រោញ)បាន បញ្ជាក់ ថា កាណូត គាត់ ជិះ គ្នា ២ នាក់ តែ ដោយសារ គ្មាន ភ្លើង បំភ្លឺ ពេល យប់ ទើប ខ្លួន សុំ ឲ្យ ម្ចាស់ កាណូត មួយទៀត ជួយ សណ្ដោង ព្រោះ ម្ចាស់ កាណូត នោះ មាន ភ្លើង បំភ្លឺ ។ ទំនង ឃើញ កាណូត ពួក គាត់ សណ្ដោង គ្នា ពេល យប់បែប ស្មានថា មាន ដឹក បទល្មើស នេសាទទើប បានជាមន្ត្រីជលផល រូបនេះនាំ បក្ខពួក បើកកាណូតដេញ តាម បាញ់ប្រហារ បែប នេះ ។

ពាក់ព័ន្ធ នឹង ពាក្យបណ្តឹងនេះលោក ខៀវ នី ត្រូវបានប្រជាពលរដ្ឋនិងមន្ត្រី មូលដ្ឋាន នៅ តំបន់ ទន្លេសាប សុទ្ធតែ បាន វាយតំលៃ ប្រហាក់ប្រហែល គ្នា ថាជាមន្ត្រីឃោ ឃៅ អាងបាញ់បោះគម្រាមប្រជានេសាទជាញឹកញាប់ដើម្បីជម្រិតទារលុយ។ប្រជា នេសាទ ដែល ធ្លាប់ ត្រូវ បង្ក្រាប ដោយ មន្ត្រី ឈ្មោះ ខៀវ នីនេះ ជំរិតទារលុយបាន និយាយ ថាកន្លង ទៅ មន្ត្រី ជលផល រូប នេះ ល្បីល្បាញ ខ្លាំង បំផុត រឿង ចុះ បង្ក្រាប បទល្មើស នេសាទ តូចតាច របស់ ពលរដ្ឋ តែ ការពារ បទល្មើស នេសាទ ធំ ៗ ដែលផ្តល់ប្រយោជន៍​ឱ្យខ្លួន ។

ពលរដ្ឋ បាន បញ្ជាក់ ថាក្នុងការចុះបង្ក្រាប បទល្មើស នេសាទ ម្ដង ៗមន្ត្រី រូប នេះ បានចាប់ ដកហូត វត្ថុ តាង របស់ គេយក ទៅ រក្សា ទុក ធ្វើ ជា របស់ ខ្លួន ។ដោយឡែក ត្រី ដែល មន្ត្រី នេះ រឹបអូស បាន ពី ប្រជា នេសាទក៏ មិន បាន ប្រលែង វិទៅក្នុងបឹងធម្មជាតិវិញទេគឺ ត្រី ធំ ៗ រឹបអូស យក ទៅលក់ឯ ត្រី តូច ៗយក ទៅ ធ្វើ ជា ចំណី ក្រពើ របស់ ខ្លួនព្រោះ មន្ត្រី រូបនេះមាន ទីតាំង ចិញ្ចឹម ក្រពើ នៅ តំបន់ ទន្លេសាប ដែរ ។

ពាក់បញ្ហានេះយើងមិន អាច សុំការបំភ្លឺពីលោកខៀវ នីមន្ត្រីជលផលដែល រង ការ ចោទ
ប្រកាន់ នេះ បាន ទេនៅ ព្រឹក ថ្ងៃ ទី ១០ ខែមក រា នេះ។ ប៉ុន្តែ បើ តាម ប្រភព ព័ ត៌ មាន ពី តំបន់ ទន្លេសាបប្រាប់ ថាជននេះទំនងជា រត់គេចខ្លួន ទៅ រាជធានី ភ្នំពេញបាត់ហើយ។

លោក ឧត្តម សេនី យ៏ ត្រី ជេ ត វណ្ណ នី ស្នងការ រង ខេត្តក៏ បាន ឲ្យ ដឹង ដែរ ថា ក្រោយ កើតហេតុ មន្ត្រី ជលផល ដែល រង ការ ចោទប្រកាន់ នេះ មិន បង្ហាញមុខ នៅ ស្នាក់ ការ របស់ ខ្លួន ។ប៉ុន្តែ លោកស្នងការ រង បាន បញ្ជាក់ ថា បណ្ដឹង របស់ ជន រង គ្រោះកំពុង ស្ថិត ក្នុង ដៃ សមត្ថកិច្ច ហើយ យើង នឹង ចាត់ការ តាម នីតិ វិធី បើ ទោះបីជា មន្ត្រី រូប នោះ មិន មាន វត្ត មាននៅ ក្នុង ខេត្តក៏ យើង នៅ តែ បន្ត នីតិ វិធីដដែល។

ដោយឡែកលោកជួង សុភានាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបានបញ្ជាក់ថាពិតជាមានការចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់គោះជីវាំងស្រុកឯកភ្នំមែនហើយជនសង្ស័យបាទម្លាក៎ចោលបទល្មើសមានសាច់មងនិងមាញ់ទៅក្នុងទឹកទើបលោកខៀវ នីបាញ់ឡើងលើបីគ្រាប់ដើម្បីឱ្យកាណូតឈប់ដើម្បីឆែកឆេររកបទល្មើស។លោកនាយខណ្ឌបានបញ្ជាក់ថាស្អៃកនេះលោកនឹងដឹកនាំកម្លាំងចម្រុះចុះទៅកន្លែងកើតហេតុដើម្បីរកឱ្យឃើញស ខ្មៅតើអ្នកណាខុស អ្នកណាត្រូវ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...