ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០នៅចំណុចទូល៤២លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានប្រគល់ប័ណ្ណសសើរជូនតំណាងភូមិត្រពាំងសង្កែលិចឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារដែលបានប្រែក្លាយជាភូមិគំរូល្អចំណុះឱ្យឃុំកន្ទួត។ភូមិនេះមានគ្រួសារនិងខ្នងផ្ទះចំនួន៤១ខ្នងផ្ទះសមាជិកចំនួន១៨៩នាក់ហើយភូមិនេះជាភូមិអភិវឌ្ឍន៍គ្រួសារទ័ពនៃវរៈវិស្វកម្មចំណុះកងពលធំអន្តរាគមន៍លេខ៣។
មានការដឹកនាំចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ឯកស្រីឌឹកមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងពលធំលេខ៣បានប្រគល់ឱ្យលោកឧត្ដមសេនីយ៍ទោជួតុងអានមេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣គ្រប់គ្រងវរសេនាតូចវិស្វកម្មកងពលធំនិងជាអនុប្រធានក្រុមការងារចុះជួយស្រុកបានក្រើនរំលឹកនិងកែលម្អរភូមិនេះជាភូមិគំរូសម្រាប់ឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ក្នុងការប្រគល់ប័ណ្ណសសើររបស់អភិបាលខេត្តដល់ភូមិគំរូល្អនេះមានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ទោជួតុងអាន,លោកអភិបាលរងស្រុក,លោកមេភូមិមេឃុំរងប៉ុស្តិ៍រដ្ឋបាលតំណាងអង្គការCWS។នៅក្នុងកម្មវិធីនេះដែរក៏មានការផ្សព្វផ្សាយលក្ខណៈភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានយល់កាន់តែច្បាស់បន្ថែមទៀត៕S/