ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​សមាជិក​ឧ​ត្ត​ម​ក្រុម​ព្រឹក្សា​ខេត្តស្ទឹងត្រែង​ពីររូប​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ផ្លូវ​ចូលទៅ​កាន់​ស្រុក​សៀម​ប៉ាង​កាលពី​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០២០​។​ប្រភព​ត័​ត៌មាន​ពី​ស្រុក​សៀម​ប៉ាង​បានឱ្យដឹងថា​នៅ​ថ្ងៃកើតហេតុ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ចំនួន​២​រូប​គឺ​លោក​គៀង​សុធី​និង​លោក​ផាត់​គឹម​តាន់​
លោក​ទាំងពីរ​បានធ្វើ​ដំណើ​រ​ចេញពី​ទី​រួម​ខេត្តស្ទឹងត្រែង​ចូលទៅ​ស្រុក​សៀម​ប៉ាង​ដើម្បី​បំពេញការងារ​។​លុះ​ពេលធ្វើ​ដំណើរ​ទៅនោះ​ដល់​ចំណុចកើតហេតុ​ភូមិក​ញ្ចា​ញ​គោក​ស្ថិតក្នុង​ឃុំ​ស្រែ​សំបូរ​ស្រុក​សៀម​ប៉ាង​។​គឺ​ចំ​កន្លែង​ផ្លូវ​កោង​ហើយ​គ្រួស​ក្រហម​ជួន​មាន​គោយន្ត​កន្ត្រៃ​មកដល់​។​ភ្លាមនោះ​រថយន្ត​រ៉េ​ចង្កូត​គេច​ទើប​បណ្តាលឱ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​។​នៅក្នុង​ហេតុការណ៍​នោះ​មិន​បណ្តាលឱ្យ​សមាជិក​ឧ​ត្ត​ម​ក្រុម​b​ប្រឹក្សា​រងរបួស​ធ្ងន់ធ្ង​រ​ឡើយ​៕S/​