ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់អាម៉េរិកបាននិយាយកាលពីថ្ងៃសុក្រទី១០មករាថាក្រសួងការបរទេសអាម៉េរិកបានយល់ព្រមលក់យន្តហោះចម្បាំង F-35ចំនួន ១២គ្រឿងនិងឧបករណ៍ដែលពាក់ព័ន្ធនឹងយន្តហោះនេះទៅឱ្យប្រទេសសិង្ហបុរីក្នុងតម្លៃសរុប២,៧៥ ពាន់លានដុល្លារដោយរង់ចាំការអនុម័តពីសភាតែប៉ុណ្ណោះ។
សិង្ហបុរីបាននិយាយថា កាលពីដំបូងខ្លួនបានគ្រោងទិញយន្តហោះF-35 ចំនួន៤គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះអាម៉េរិក Lockheed Martin Corp ហើយសម្រេចទិញថែមចំនួន៨គ្រឿងទៀតដើម្បីដាក់ជំនួសយន្តហោះF-16ចាស់ៗ។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាម៉េរិកនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”ក្រសួងការបរទេសបានសម្រេចអនុម័តការលក់យន្តហោះចម្បាំងF-35B ទៅឱ្យសិង្ហបុរីរហូតដល់ទៅ១២គ្រឿងនិងឧបករណ៍ពាក់ព័ន្ធមួយចំនួនទៀតក្នុងតម្លៃសរុប២,៧៥ពាន់លានដុល្លារ” ។
យន្តហោះចម្បាំងF-35B នេះ ជាប្រភេទយន្តហោះបំបាំងកាយពិសេស ដោយអាចហោះឡើងត្រង់និងចុះចតត្រង់៕ប្រែសម្រួល៖សុខា/sn
យន្តហោះចម្បាំងF-35B ។សិង្ហបុរីលៃថវិកាប្រមាណ៣០ភាគរយលើវិស័យការពារជាតិ សន្តិសុខនិងកិច្ចការទូតក្នុងថវិកាឆ្នាំ២០១៩