ដោយ​អង្គរតូច​/​សៀមរាប​៖​ព័ត៌មាន​បឋម​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​នៅរ​សៀ​ថ្ងៃទី​១០​ខែមករា​២០២០​នេះ បាន​ចុះបង្ក្រាប​ទំនិញ​ខុសច្បាប់​នៅ​ឃ្លាំង​ស្តុក​មួយកន្លែង​ម្តុំ​ក្រោយ​ផ្សារលើ​ធំថ្មី​ក្នុងភូមិ​តាវៀន​សង្កាត់​សាលា​កំរើក​។

ការចុះ​បង្ក្រាប​នេះ​សមត្ថកិច្ច​គយ​ទំនងជា​សហការ​ជាមួយ​តែ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុណ្ណោះ​។​ប៉ុន្តែ​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​នៅ​មិនទាន់​បង្ហាញ​អំពី​ឈ្មោះ​ម្ចាស់​ឃ្លាំង​និង​ទំនិញ​នោះទេ​។​ថែមទាំង​មិនទាន់​ផ្តល់ព័ត៌មាន​ជុំវិញ​ការបង្ក្រាប​នេះ​ទៀត​។​តែ​គេ​អាច​នឹង​ផ្តល់​នៅពេល​បន្ទាប់​៕S/​