ដោយៈ​សុផល​/​ភ្នំពេញ​៖​ទទួលយក​នូវ​លាភ​សំណាង​និង​ភាព​រីករាយ​គ្មាន​ដែន​កំណត់​ក្នុង​ឆ្នាំជូត​កណ្តុរ​មាស​ដោយ​ជួបជុំ​ជាមួយ​អ្នកជា​ទីស្រឡាញ់​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​នៅ​ណាហ្គា​វើ​លដ៍​។​លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​និង​ការសម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​ចាប់ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​៩ ខែកុម្ភៈ​។

សូម​អញ្ជើញ​ទៅ​ពិសា​នៅ​FortunePalace​និង​HallofGoldenChimes​ដែលជា​ភោជនីយដ្ឋាន​ចិន​ឈ្នះ​ពានរង្វាន់​ពិភពលោក​របស់​ណាហ្គា​វើ​លដ៍​។ សាកល្បង​ភ្លក្ស​ម្ហូប​ពិសេស​ណែនាំ​ដោយ​មេ​ចុងភៅ​ចំណាន ដូចជា​ម្ហូប​អ៊ី​សាង​និង​ចាប់​ម្ហូប​ឱ្យបាន​ខ្ពស់​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ទទួលបាន​ង៉ូ​វ​ហេង​និង​ភាពសម្បូរ​ហូរហៀរ​ពេញ​មួយឆ្នាំ​តម្លៃ​ចាប់ពី​២៨​ដុល្លារ​សម្រាប់​ការ​ពិសា​នៅក្នុង​ភោជនីយដ្ឋាន​ឬ​ខ្ចប់​យកទៅ​គេហដ្ឋាន ដូចជា គ្រឿង​សមុទ្រ​ស្រស់ ត្រី​សាល​ម៉ុ​ន ប៉ាវ​ហ៊ឺ​អាហ្វ្រិក​ខាងត្បូង និង​បង្កង​អូស្ត្រាលី​។

​ណាហ្គា​វើ​លដ៍​ក៏មាន​បម្រើ​ជូន​នូវ​មុខម្ហូប​ដែលមាន​ការពេញនិយម​ផងដែរ​ដូចជា​ម្ហូបមហា​សម្បត្តិ​ដែលមាន​លាយ​គ្រឿង​សមុទ្រ​កម្រ​ជាមួយនឹង​សាច់​កំភួនជើង​ជ្រូក​លាយ​ជាមួយ​ផ្សិត​ចិន​និង​សារាយសមុទ្រ​ខ្មៅ​បង្គា​លាយ​ជាមួយ​ទឹកជ្រលក់​និង​ម្ហូប​នាំ​សំណាង​ជាច្រើន​ជម្រើស​ទៀត​។​សូម​អញ្ជើញ​ទៅ​ពិសា​ម្ហូប​ឈុត​ដែលមាន​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​មិនអាច​បំភ្លេចបាន​តម្លៃ​ចាប់ពី​២៣៨$ សម្រាប់​គ្នា ៤ នាក់ ឬ ៥៨៨$ សម្រាប់​គ្នា ១០ នាក់​។ សូម​ណែនាំ​ឲ្យ​កក់​ទុក​មុន​តាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected]

​ចំពោះ​នំ​និង​បង្អែម​បែប​ចិន​វិញ​សូម​អញ្ជើញ​សាកល្បង​នំ​រសជាតិ​បឺ​រ​នំ​រសជាតិ​សណ្តែក​នំ​ស្រួយ​រសជាតិ​ដូង និង​នំ​នាំ​សំណាង​ធ្វើ​ពី​អង្ករដំណើប​ដែលមាន​ដាក់លក់​ពី​ម៉ោង ១០​ព្រឹក​ដល់​១០​យប់​រៀងរាល់ថ្ងៃ នៅ​កន្លែង​ទទួលភ្ញៀវ​និង​ភោជនីយដ្ឋាន​ក្រោម​ដី​FoodPavilion​។​មិនតែប៉ុណ្ណោះ​លោកអ្នក​នឹង​ទទួលបាន​តុក្កតា​រូប​កណ្តុរ​ដ៏​ស្រស់ស្អាត​តូច​មួយ​នៅពេល​ចំណាយ​៥០​ដុល្លារ​ឬ​ច្រើនជាង​នេះ​។​

​នៅក្នុង​វិក្កយបត្រ​មួយ​នៅតាម​ភោជនីយដ្ឋាន​ណាមួយ​របស់​ណាហ្គា​វើ​លដ៍​ឬ​ទិញ​កញ្ចប់​សេវាកម្ម​ស្ប៉ា​ចាប់ពី​៨៨​ដុល្លារ​ហើយ​អ្នកនឹង​ទទួលបាន​នូវ​តុក្កតា​រូប​កណ្តុរ​ធំ​មួយ​នៅពេល​អ្នកចំណាយ​លើសពី​៨០​ដុល្លារ​នៅពេល​ពិសា​ម្ហូបអាហារ​ឬ​ទិញ​កញ្ចប់​សេវាកម្ម​ស្ប៉ា​ចាប់ពី​១០៨​ដុល្លារ​។​ចុះឈ្មោះ​ជា​សមាជិក​ណាហ្គា​វើ​លដ៍​រី​វ៉​ត​និង​ទទួលបាន​តុក្កតា​មួយឈុត​ឥតគិតថ្លៃ​ដែល​ចំនួន​មានកំណត់​។​

​អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ​ណាហ្គា​វើ​លដ៍​នឹង​ផ្តល់ជូន​ការសម្តែង​សិល្បៈ​អបអរ​បុណ្យចូលឆ្នាំ​ចិន ចាប់ពី​ម៉ោង​៦​ល្ងាច​រៀងរាល់ថ្ងៃ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី​១​។​អ្វីដែល​មាន​ជា​លើកដំបូង​ក្នុង​រាជធានី​ភ្នំពេញ​គឺ​ការដើរ​ដង្ហែ​ក្បួន​រូប​នាគ​បែប​បុរាណ​ចិន​ដែល​គេ​កម្រ​បានឃើញ​នៅក្នុង​សម័យ​ទំនើប​។

​រូប​នាគ​ត្រូវបាន​គេ​ជឿថា​តំណាងឱ្យ​ប្រាជ្ញា​អំណាច​និង​ទ្រព្យសម្បត្តិ​ដូច្នេះ​អ្នក​អាច​ដើរ​តាម​ក្បួន​ដង្ហែ​រូប​នាគ​អម​ជាមួយ​លោកតា​ចិន​នាំ​សំណាង​និង​រូប​ម៉ាស់​ស្ក​ត់​ដទៃទៀត​ដើម្បី​ទទួលបាន​នូវ​មហាលាភ​សម្រាប់​ឆ្នាំ​ថ្មី​។​សូម​ត្រៀមខ្លួន​ដើម្បី​អបអរ​និង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ជាមួយគ្នា​នៅ​ណាហ្គា​វើ​លដ៍​។ សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​៕S/

​ចំណងជើង​រូបថត​៖​ណាហ្គា​វើ​លដ៍​មាន​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន