ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​គិតពី​រសៀល ម៉ោង​២​ថ្ងៃទី​៩​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០២០​បណ្តាលឱ្យ​មនុស្ស​ស្លាប់​៥​នាក់​និង​បង្កឱ្យមាន​របួសធ្ងន់​-​ស្រាល​១០​នាក់​(​ស្រី​២​នាក់ ) ។

​របាយការណ៍​បន្ថែមថា​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្កឱ្យមាន​ការខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​។​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។​រីឯ​មូលហេតុ​បណ្តាលឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធិ​បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរ​ផ្លូវគោក ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់ ដែល បង្កឱ្យមាន មនុស្ស ស្លាប់ និង របួស សរុប​ចំនួន​១៥ នាក់​នៅ​ថ្ងៃទី​១០​ខែមករា​នេះ​គឺ​កើតឡើង​ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន​១០​លើក ៕S/​