​ដោយៈ​គ្រញូង​/​បាត់ដំបង​៖​ជន សង្ស័យ​ពីរ​នាក់​ទៀត​ម្នាក់​ជា​អ្នកសមគំនិត​និង​អ្នកទទួលផល​ចោរកម្ម សរុប​ចំនួន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។​ដោយឡែក​ជន​ដែល​ប្រព្រឹត្ត​ផ្ទាល់​កំពុង​រត់គេចខ្លួន​ដោយ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ​បន្ទាប់ពី​ជនសង្ស័យ​ទាំងនេះ​បាន​កាត់​ស​ង្ក័​សី​ចូល​លួច​ទូរស័ព្ទដៃ​ជិត ៨០​គ្រឿង​។

​គួរ​បញ្ជាក់ដែរថា កាលពី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៦​ខែមករា ឆ្នាំ​២០២០​នៅ ត្រង់ ចំណុច តូប លក់ ទូរស័ព្ទ មួយកន្លែង​ស្ថិតក្នុង ភូមិ អន្លង់ វិល ឃុំ អន្លង់ វិល​ស្រុក សង្កែ ខេត្ត បាត់ដំបង មាន​ករណី ចោរ​ប្រើ​កន្ត្រៃ​កាត់​ស​ង្ក័​សី​របស់​ម្ចាស់​ឈ្មោះ​ម៉ៅ​ស៊ីថា​ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​នៅ​ភូមិ​ឃុំ​អ​ន្ល​ង៉​វិល​ស្រុក​សង្កែ​។

​ចំណែក​ទូត​ស័ព្ទ​ដែល​ចោរ​ចូល​លួច​យក ទៅ​បាត់​មាន​ចម្រុះ​ម៉ាក​សរុប​ចំនួន ៧៨ គ្រឿង​រួមទាំង ទូរស័ព្ទ ម្ចាស់ តូប ប្រើប្រាស់ ១​ផង​ហើយ​បាន គេចខ្លួនបាត់ ។​លុះ ព្រឹក​ឡើង​ទើប​ម្ចាស់​បាន ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន នគរបាល ស្រុក សង្កែ ដើម្បី ជួយ អន្តរាគមន៍​។

​ក្រោយពេល កើត ហេតុ នគរបាល ឃាត់ខ្លួន​មុខសញ្ញា ទទួលផល ចោរកម្ម​ម្នាក់​នៅលើ កំណាត់ ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​ស្វាយ​ធំ​ឃុំ​អូរ​ដំបង​២​ស្រុក​សង្កែ​ហើយ​យកមក​សាកសួរ​។​ជនសង្ស័យ​ឈ្មោះ​វ៉ន ឡាវ​ណ្ណា​លិ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ស្វាយ​កង់ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ដកហូត​បាន​ទូរស័ព្ទ​មួយចំនួន​ប្រគល់​ឱ្យទៅៗ​ចាស់​ដើម​វិញ​។​

​ការសារភាព របស់​ជនសង្ស័យ​បាន បញ្ជាក់ថា មុខសញ្ញា ដែល បាន ប្រព្រឹត្ត ផ្ទាល់ គឺ ឈ្មោះ ប៉ក់ សុ គុណ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​កំពុង​រត់គេចខ្លួន​ដែល​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​លុះ​នៅ​ព្រឹក​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០ សមត្ថកិច្ច បាន ឃាត់ខ្លួន ជនសង្ស័យ ចំនួន ២​នាក់​ទៀត​ដែលជា​អ្នកទទួល​ទិញ​ផល​ចោរកម្ម​គឺមាន​ឈ្មោះ​ម៉ន​ផល្លី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​និង​ឈ្មោះ​ម៉ៅ​រស្មី​ហៅ​ម៉ី​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។​អ្នក​ទាំងពីរ រស់នៅ ភូមិ ស្វាយ កង់ ឃុំ អន្លង់ វិល ស្រុក សង្កែ​៕S/