វ៉ៃ​កូ​/​ស្វាយរៀង​៖​បុរស​ដែលជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ម្នាក់​បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ត​កុងតឺន័រ​និង​រថយន្ត​កុងតឺន័រ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០២០​នៅ​នៅលើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​156-157​ស្ថិតក្នុង​ភូមិ​ព្រៃ​ផ្ដៅ​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើកបរ​មកពី​ទិស​ខាងលិច​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-0287​អ្នកបើកបរ​ឈ្មោះ ទេព ដា​រ៉ា ភេទ ប្រុស អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

ប្រភព​ដដែល​បាន​បន្តថាៈ​លុះ​បើក​មកដល់​ត្រង់ចំណុច​កើតហេតុ​ក៏បាន​បុក​ប៉ះ​និង​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរ​មកពី​ទិសខាងកើត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E1908​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​)​មូលហេតុ​បណ្ដាលមកពី​រថយន្ត​មកពី​ទិស​ខាងលិច បើកបរ​មិន​ប្រកាន់​ស្ដាំ ។​

​សមត្ថកិច្ច​បាន​បន្ថែម​ថាៈ​បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្ត​ខូចខាត​ធ្ងន់​ទាំងសងខាង​។​រីឯ​រថយន្ត​ទាំងពីរ​គ្រឿង​សមត្ថកិច្ច​យើង​យកសារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕S/​