ដោយៈគ្រញូង/ប៉ៃលិន៖ជនជាតិវៀតណាម៤នាក់ថៃម្នាក់និងខ្មែរម្នាក់ត្រូវសមត្ថកិច្ចនគរបាលចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទធ្វើការឃាត់ខ្លូនរួមនិងវត្ថុតាងបំរើផ្លូវភេទមួយចំនួន(ស្រោមអនាម័យ)។ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអាធាត្រឈានចូលថ្ងៃទី១០ខែមករាឆ្នាំ២០២០ស្ថិតនៅចំណុចផ្ទះឈ្មោះសុខស្រីលីនជាជនជាតិវៀតណាមស្ថិតក្នុងភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។
លោកឧត្ដមសេនីយ៍ត្រីស៊ិនសុភាលក្ម្សីស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យដែលដឹកកម្លាំងចុះបង្ក្រាបទីតាំងខាងលើបានឲ្យដឹងថាដោយមានការដឹកនាំផ្ទាល់ពីលោកតូចសុភក្តីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនព្រមទាំងមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិនបានចាត់ឲ្យដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចុះបង្ក្រាបករណីជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែងដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់(ស្រីបួននាក់)។
លោកស្នងការខេត្តបានឱ្យដឹងថាជនសង្ស៏យទាំង៦នាក់មាន១ឈ្មោះសុខស្រីលីនម្ចាស់ផ្ទះភេទស្រីអាយុ៣៥ឆ្នាំ(វៀតណាម) ២មោះង្វៀងធីហុងហៅរក្សាភេទស្រីអាយុ២៥ឆ្នាំវៀតណាម៣ឈ្មោះធិន ណាវ៉ាន់ហៅអាម៉ីភេទស្រអាយុ២២ឆ្នាំវៀតណាម ៤ឈ្មោះថៃ នីតៃលីនភេទស្រីអាយុ២៧ឆ្នាំវ ណ ៥ឈ្មោះម៉ៃទ្រីថាណាផាសាត់ថាណាហៅម៉ៃទីភេទប្រុសអាយុ៤៥ឆ្នាំគ្រូពេទ្យជនជាតិថៃនិង៦ឈ្មោះឆាតឡុងភេទប្រុសអាយុ៣១ឆ្នាំខ្មែរមុខរបរសន្តិសុខស្នាក់នៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅ។
ក្រៅពីនោះយើងបានឃាត់ខ្លួនជនជាតិចិនបួននាក់ដែលចូលទៅលេងស្រី។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតស្រោមអនាម័យដែលប្រើប្រាស៎រួចចំនួន១០ស្រោម។បច្ចុប្បន្នការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានកសាងសំណុំរឿងបញ្ជូនទៅតិលាការចាត់ការតាមច្បាប់៕S/
រូបថតៈជនសង្ស័យប្រុសស្រីទាំង៦នាក់ត្រូវសមត្ថកិច្ចចុះបង្ក្រាប