ដោយមូល/សម្បត្តិ៖ភ្នំពេញនាថ្ងៃទី១០មករាឆ្នាំ២០២០អង្គការWCSនិងនាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលរបស់ក្រសួងកសិកម្រុក្ខាប្រមាញ់និងនេសាទសហការជាមួយឧទ្យានសត្វព្រៃសឹង្ហបុរី(WildlifeReservesSingaporeWRS)។បានសហការរៀបចំពិធីលែងអណ្តើកហ្លួងឬអណ្តើកសរសៃចំនួន២០ក្បាលដែលជាប្រភេទសត្វកម្រនិងជាប្រភេទសត្វជិតផុតពូជចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ពិធីលែងអណ្តើកនេះបានរៀបចំធ្វើឡើងក្រោមអធិតីភាពលោកស្រ៊ុនលឹមសុងអនុប្រធានរដ្ឋបាលជលផល,លោកស្រីអ៊ុសាបែលឆេងតំណាងWRS,លោកអ៊ុកវិបុលប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល។ព្រមទាំងមានការអញ្ជើញចូលរួមពីអនុប្រធានរដ្ឋបាលសាលាស្រុកតំណាងឱ្យលោកអភិបាលស្រុកស្រែអំបិល ប្រធានមន្ទីរកសិកម្មខេត្តកោះកុងនិងព្រះសីហនុ តំណាងមកពីខណ្ឌ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន តំណាងអង្គការ WCS ព្រះសង្ឃ ប្រជាសហគមន៍ លោកគ្រូ លោកគ្រូ និងសិស្សានុសិស្សសរុបចំនួន ១៥០នាក់។
ការលែងអណ្តើកហ្លួងនេះគឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងអស់រយៈពេលជិតពីរទសវត្សរ៍ក្នុងការការពារ សំបុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វ ល្មូនកោះកុង។ការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិលដែលគាំទ្រដោយWRSនិងដៃគូមួយចំនួនទៀត។
នេះគឺជាការលែងអណ្តើកហ្លួងលើកទីបួនចូលក្នុងជម្រកធម្មជាតិនៃប្រព័ន្ធព្រែក ស្រែអំបិល បន្ទាប់ពីការលែងលើកទី១ទី២ និងទី៣ ក្នុងឆ្នាំ ២០១៥ ២០១៧ និង ២០១៩ ដែលសរុប ទាំងបួនលើក មានចំនួន ៨៦ក្បាល៕S/