ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: ម្ចាស់​ផ្គុ​ត​ផ្គង់​ផ​ទឹកស្អាត​មាន​ទីតាំងនៅ​ខេត្ត ក្បែរ​ក្រុងភ្នំពេញ បាន​សហការ​នឹង​ក្រុមការងារ​នៃ​មន្ទី​ពេទ្យ​ខេត្ត​សុរិន្ទ​(​ថៃ​)​បានរួម​គ្នា​បង្កើត​មន្ទី​ពេទ្យ​ខ្មែរ​ថៃ មួយ​ទីតាំង​នៅក្បែរ​តំបន់​ព្រំដែន នៃ​ឧ​ត្ត​រ​មានជ័័យ ក្នុង​តំបន់​ដី​រៀបចំំ​គម្រោង​អភិវឌ្ឍន៍ លំនៅដ្ឋាន​និង​ឧស្សាហ៍៍កម្ម​របស់ខ្លួន ស្ថិតនៅ​ភូមិ​ផ្អុង សង្កាត់់​កូន​ក្រៀល ក្រុង​សំរោង​។​

​លោក ជា កុយ ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តកណ្តាល និង​ម្ចាស់​តំបន់​ដី​រៀបចំ​គម្រោង​អភិវឌ្ឍន៍ លំនៅដ្ឋាន​និង​ឧស្សាហ៍៍កម្ម​បាន​និយាយ​ឱ្យដឹង ខណៈ​ផ្តល់​អំណោយ​ជា​សម្ភារៈ និង​ថវិការ​ខ្លះ​ចែក​ដល់​ពលរដ្ឋ នឹង​សិស្សានុសិស្ស​ប្រមាណ​ជាង​៥០០​នាក់ ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​សំណង់​អគារ​មន្ទីរពេទ្យ កាលពី​ថ្ងៃទី​១០​ខែមករា​ថា ក្រុមហ៊ុន​បាន​សហការ​និង​ក្រុមការងារ នៃ​មន្ទី​ពេទ្យ​ខេត្ត​សុរិន្ទ​(​ប្រទេស​ថៃ​)​បានរៀបចំ​បង្កើត​នៅ​មន្ទី​ពេទ្យ​មួយ​និង​មាន​ឈ្មោះថា “​មន្ទី​ពេទ្យ​ឧ​ត្ត​រ សុរិន្ទ​” ដែល​ទីតាំង​ខាងលើ​នឹង​កើតមាន​នៅពេល​ឆាប់់ៗ​ខាងមុខនេះ​។​

​លោក​បន្តថា ការបង្កើត​មន្ទី​ពេទ្យ​ក្នុង​តំបន់​ខាងលើនេះ ក្នុង​គោលបំណង​សម្រួល​ដល់​ពលរដ្ឋ​ក្នុងស្រុក​មួយចំនួន ដែល​ស្វែង​ទៅរក​ការព្យាបាល​ជំងឺ​ក្នុងប្រទេស​ថៃ មាន​រយៈ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ចំណាយ​ថវិកា​ក៏​ច្រើន​។ ហើយ​នៅពេល​មន្ទី​ពេទ្យ​នេះ មាននៅ​ក្នុងស្រុក កាត់់បន្ថយ​ការចំណាយ​លើ​ផ្នែក​សេវា​ក៏​តិច​ដែរ​។​

​លោក​បញ្ជាក់ថា មន្ទី​ពេទ្យ​”​ឧ​ត្ត​រ សុរិន្ទ​” បង្កើត​នេះ ក្រុមហ៊ុន​ទទួល​ផ្តល់​ដី​ទីតាំង សង់​អគារ និង​រត់់ការ​ច្បាប់​។ ឯ​ក្រុមការងារ​ពេទ្យ​ថៃ ទទួល​ផ្នែក​បំពាក់​គ្រឿង​បរិក្ខា​ពេទ្យ និង​គ្រូពេទ្យ​ថៃ ដែលមាន​ជំនាញ​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល សង្គ្រោះបន្ទាន់ និង​ពិនិត្យ ជំងឺ​ទូទៅ​ផងដែរ​។ ខណៈ​បច្ចុប្បន្ន​មន្ទីរពេទ្យ​ឧ​ត្ត​រ សុរិន្ទ ក្រុមការងារ​បានចាប់ផ្តើម​បុកគ្រឹះ​ធ្វើការ​សាងសង់​ហើយ​៕ ល​