ភ្នំពេញ​៖ តារា​សម្តែង​ល្បី ដែល​មហាជន​ស្គាល់​ថា ជា​តួ​ឆ្នាសឆ្នើម ក្នុង​រឿង​ភាគ​ខ្មែរ​ច្រើន​នោះ អ្នកនាង សឿន ផាន​ផា​ភួង បានបង្ហាញ​អាកា​រមិន​សប្បាយចិត្ត ស្ទើរតែ​ដេក​មិន​លក់​បក់មិន​ល្ហើយ ដោយសារតែ​ការបាត់​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ដែល​នាង​ប្រើ​រាល់ថ្ងៃ​។​

អ្នកនាង សឿន ផាន​ផា​ភួង ដែលមាន​ហ្វេ​ស​ប៊ុ​ក ប្រើ​រាល់ថ្ងៃ ឈ្មោះថា “PhaPhoung” ព្រមទាំងទំព័រ​ហ្វេ​ស​បុក​របស់​នាង​ផងដែរ មានឈ្មោះ​ដូចគ្នា​នោះ ត្រូវបាន​នាង​ប្រកាសថា មិនអាច​ប្រើ ឬ​លេង​បាន​ទៀតឡើយ ដោយសារ​តែមាន​មនុស្ស​លួច​ចូល​ប្រើ និង​ប្តូរ​លេខ​កូដ ធ្វើឱ្យ​នាង​មិនអាច​យក​ប្រើ​វិញ​។​

ការប្រកាស​បាត់បង់ទាំង​គណនី និង​ទំព័រ​ហ្វេ​ស​ប៊ុ​កទាំងពីរ​នេះ ធ្វើឱ្យ​នាង​មិន​ស្រណុកចិត្ត​ឡើយ ដោយ​បានឱ្យ​មិត្ត​ភ័ក្តិ និង​កូនៗ​របស់​នាង ជួយ​ប្រកាស​នូវ​ដំណឹង​នេះ ព្រោះ​ព្រួយបារម្ភ​ខ្លាច​មាន​បញ្ហា​អាក្រក់​កើតឡើង​ដោយ​មិន​នឹកស្មាន​។
​ ​
អ្នកនាង សឿន ផាន​ផា​ភួង បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០ ឱ្យដឹងថា ហ្វេ​ស​ប៊ុ​ក​របស់​នាង បាន​ប្រើប្រាស់ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើឱ្យ​នាងមាន​អារម្មណ៍​សោកស្តាយ​ណាស់ ព្រោះ​មាន​មនុស្ស​លួច​ចូល​ប្រើ ហើយ​ប្តូរ​លេខ​កូដ​របស់​នាង ធ្វើឱ្យ​នាង​មិនអាច​ប្រើប្រាស់​លើ​ទូរស័ព្ទ​ផ្សេងទៀត​បាន​។ អ្វីដែល​ធ្វើឱ្យ​នាង​ព្រួយបារម្ភ​នោះ ខ្លាច​ជន​អាក្រក់​នោះ ប្រើប្រាស់​ឈ្មោះ​របស់​នាងក្នុង​ផ្លូវ​អាក្រក់​ណាមួយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់ នាង និង​គ្រួសារ​។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​នាង កើតទុក្ខ​ស្ទើរតែ​ដេកលក់ ធ្វើការ​ងារ​មិន ស្រណុក​ទាល់តែសោះ​។

តារា​ស្រី​ឆ្នើម​ពូកែ​សម្តែង​រូបនេះ បាន​ប្រាប់ទៀតថា អ្វីដែល​សោកស្តាយ​នោះ​ទៀត​នោះ គឺ​ហ្វេ​ស​ប៊ុ​កចាស់​របស់​នាង​ខំ​ប្រើប្រាស់​លេង​រាប់​ឆ្នាំ មាន​មនុស្ស​ស្គាល់​ច្រើន ហើយ​សូម្បីតែអ្នកដឹកនាំ​កម្មវិធី ឬ​ផលិតករ​ជាច្រើន​ទាក់ទង​ការងារ​តាម​នេះ​បែរជា​ជួប​រឿង​អាក្រក់​ប៉ះពាល់ការងារ​របស់​នាង​។ ជាមួយគ្នា​នោះ ទាំង​គណនី និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​សុទ្ធតែមាន​អ្នកគាំទ្រ​យ៉ាងច្រើន មិនគួរ​បាត់បង់ ហើយ​ទៅ​បង្កើត​ថ្មី​ទៀត​បែបនេះ​។

អ្នកនាង សឿន ផាន​ផា​ភួង ដែល​ម្តាយបង្កើត​តារា​ល្បី​កុមារី អាង សុជាតា (​ឈូ​ឈូ​) បាន ញ្ជាក់ថា ប្រសិនបើ​ហ្វេ​ស​ប៊ុ​កចាស់​របស់​នាង​មាន​បង្ហោះ​អ្វី​ប្លែកៗ​ឬ​រឿង​អ្វី​ចម្លែក អាក្រក់​នោះ សូមជួយ​ជូនដំណឹង​មក​នាង​ផង ហើយ​កុំ​ទាន់កាត់សេចក្តី​អ្វី​ផ្តេសផ្តាស ព្រោះ​អាចម​នុស្សមិនល្អលេង​ក្នុង​ចេតនា​ណាមួយដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ​រូបនាង និង​គ្រួសារ​។ ហេតុដូច្នេះ អ្នកនាងសូម​ក្តី​អាណិត គោរព​ស្រឡាញ់ ពី​ពុក​ម៉ែ​បងប្អូន​ទាំងអស់សូម​បន្ត​ការគាំទ្រ​លើ​រូបនាង​ទៀត ដើម្បី​នាង​មាន​កម្លាំងចិត្ត​បម្រើ​វិស័យ​សិល្បៈទៅមុខ​បានល្អ​ប្រសើរ​៕ ដោយ​៖ បូ​រិ​ន/Ha