ភ្នំពេញ៖ តារាសម្តែងស្រី មានប្រជាប្រិយភាពក្នុងរឿងភាគខ្មែរជាច្រើន គឺ ទេព កញ្ញា ដែលធ្លាប់តែងតែឃើញក្នុងឈុតសម័យនោះ លើកនេះ បានបង្ហាញខ្លួនក្នុងឈុតសម័យបុរាណ ធ្វើឱ្យសម្រស់របស់នាងកាន់តែស្អាត ធ្វើឱ្យប្រុសៗ ឃើញហើយចង់លង់ស្នេហ៍តែម្តង។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ តារាសម្តែង ទេព កញ្ញា បានបង្ហោះរូបថតរបស់នាងជាច្រើនសន្លឹក ដែលបានគ្រងឈុតបុរាណ ថតក្នុងរឿងមួយ ដោយបានធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រពេញចិត្ត ចំពោះការតុបតែងខ្លួនបែបនេះរបស់នាង ហើយជាពិសេស ប្រុសៗបានឃើញនាង តែងបុរាណស្អាតបែបនេះ នាំគ្នាចុច Like និងឱ្យរូបបេះដូង។
កញ្ញា ទេព កញ្ញា ត្រូវបានមហាជនសរសើរនាង ជាតារាសិល្បៈមិនសូវស៊ិចស៊ី តែលេងខ្លួនបែបល្មមៗ ឃើញស្អាត ហើយសូម្បីតែងខ្លួនសុភាព ក៏មើលទៅឃើញស្អាត និងទាក់ទាញផងដែរ។ សម្រាប់ឈុតបុរាណចោមពុងបញ្ចេញសាច់ស្មា និងសាច់ដើមទ្រូងតិចៗ បែរជាធ្វើឱ្យប្រុសៗលើបណ្តាញសង្គមពេញចិត្តខ្លាំងទៅវិញហើយនាំគ្នាសរសើររូបសម្រស់របស់នាងសមទៅនឹងឈុតបុរាណបែបនេះ។
សូមបញ្ជាក់ថា តារាសម្តែង ទេព កញ្ញា កាលពីដើមឆ្នាំ២០១៩ នាងមានប្រជាប្រិយខ្លាំងក្នុងរឿងភាគ “គ្រូខ្មែរ” របស់ស្ថានីយបាយ័ន ។ ជាមួយគ្នានោះ នាងក៏បានបញ្ចេញបទចម្រៀងថ្មីមួយបទ ដែលស្តាប់ហើយ ធ្វើឱ្យអ្នកគាំទ្រ មានអារម្មណ៍ត្រូវចិត្ត ឬចាក់ដោតដល់អារម្មណ៍មែនទែន គឺមានចំណងជើងថា “បេះដូងខ្វះស្នេហ៍ពិត” ដែលអ្នកគាំទ្រ និងអ្នកលេងហ្វេសប៊ុកជាច្រើននាំគ្នាស្តាប់ហើយពេញចិត្តចំពោះអត្ថន័យ និងសំនៀងរបស់នាង។
អ្នកគាំទ្ររបស់នាង លាន់មាត់ និងសរសើរចំពោះតារាស្រីស្អាតរូបនេះ មិនត្រឹមតែស្អាត និងពូកែសម្តែងនោះទេ ថែមទាំងចេះច្រៀង បង្ហាញពីទេពកោសល្យនៃការច្រៀងរបស់នាងធ្វើឱ្យមហាជនភ្ញាក់ផ្អើលផងដែរ។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នាងបានរៀបចំកម្មវិធីជប់លៀង អបអរឡើងគេហដ្ឋានថ្មីរបស់នាង ស្ថិតក្នុងបុរី ហុង ឡាយ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យដោយអញ្ជើញមិត្តសិល្បៈ ដែលនាងរាប់អានជិតស្និទ្ធ និង រៀមច្បងសិល្បៈ ចូលរូមរាប់រយនាក់ខណៈ តារាសម្តែងមានប្រជាប្រិយភាព ក្នុងបណ្តារឿងភាគខ្មែរ កញ្ញា ទេព កញ្ញា ទិញផ្ទះល្វែងថ្មីសន្លាង តម្លៃជាង ១០ម៉ឺនដុល្លារ៕ ដោយ៖ បូរិន/Ha