ក្លិប​ឆេ​ល​ស៊ី​គ្រោង​នឹងដាក់​សំណើ​ផ្ទេរ​៤០​លាន​ផោន​សម្រាប់​កីឡាករ អ៊ី​សា ឌី​អប់ (Issa Diop) របស់​ក្លិប វេស ហេម​(West Ham) ខណៈ​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ស្វះស្វែង ពង្រឹង​ប្រព័ន្ធ​ការពារ​របស់លោក​នៅ​ខែ​នេះ​។​
​ ​
​ឆេ​ល​ស៊ី​តាមមើល​ការវិវឌ្ឍ​របស់​ខ្សែការពារ​សញ្ជាតិ​បារាំង​រូបនេះ​ច្រើន​ខែ​មកហើយ ហើយ តាម​ព័ត៌មាន​ថា ត្រៀម​ដាក់សំណើ​ផ្ទេរ​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​។​
​ ​
ឌី​អប់ ដែល​ក៏​ជា​គោលដៅ​របស់​ក្លិប​តូ​តិ​ន​ហេម​ធ្វើ​បានល្អ​មែនទែន​នៅ​រដូវ​កាល​នេះ បើទោះបី ជា​ក្រុម West Ham មានការ​លំបាក ហើយ​លោក ម៉ា​ញូ​អែល ប៉េ​ល​ឡេ​ហ្គ្រី​នី (Manuel Pellegrino) ត្រូវបាន​បណ្តេញចេញ​និង​ត្រូវបាន​ជំនួស​ដោយ​លោក ដេវីដ ម៉​យ (David Moyes) កាលពី​ខែ​មុន​។​
​ ​
ឌី​អប់ គឺជា​គោលដៅ​ផ្ទេរ​ចម្បង​របស់​ក្លឹប​ឆេ​ល​ស៊ី​នៅ​រដូវ​កាល​ផ្ទេរ​ខែមករា​នេះ បន្ទាប់ពី​ឆេ​ល ស៊ី​ត្រូវបាន​ដក​បម្រាម​។​
​ ​
គេ​រំពឹងថា លោក ម៉​យ នឹង​អាចជួយ​ក្រុម West Ham ប្រសើរឡើង ហើយ​ប្រហែលជា​គ្មាន បំណង​ឲ្យ ឌី​អប់ ចាកចេញ​ដោយ​ងាយស្រួល​នោះទេ​។​
​ ​
ក្លឹប West Ham បាន​ចំណាយ​២២​លាន​ផោន ដើម្បី​ផ្ទេរ ឌី​អប់ ពី​ក្លឹប​បារាំង Toulouse ត្រឹម​រយៈ ពេល​១៨​ខែ​កន្លងទៅនេះ ហើយ​កីឡាករ​រូបនេះ​នៅសល់​កិច្ចសន្យា​បី​ឆ្នាំកន្លះ​ទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អ៊ី​សា ឌី​អប់ (Issa Diop)