ហ្គារ៉េត បេល (Gareth Bale) គ្មានបំណងចាកចេញពីក្លិបរៀល ម៉ាឌ្រីត (Real Madrid) នាពេល ដ៏ខ្លីនេះទេ ហើយអាចនឹងមានផែនការពេញមួយរដូវកាលទៀតនៅក្របខ័ណ្ឌ La Liga ។
លោក ហ្ស៊ីណេឌីន ហ្ស៊ីដាន (Zinedine Zidane) គ្រូបង្វឹកក្លិប Real Madrid បរាជ័យក្នុងការ ព្យាយាមបង្ខំឲ្យ បេល ចាកចេញកាលពីរដូវកាលមុន ហើយចាប់តាំងពីពេលនោះមក កីឡាករសញ្ជាតិវ៉េលរូបនេះបានវិលត្រឡប់មកកាន់ក្រុមជម្រើសដំបូងវិញ។
នៅពេលនេះ លោក ចូណាថាន បាណេត (Jonathan Barnett) ជាភ្នាក់ងាររបស់ បេល បាននិយាយថា បេល នឹងមិនទៅណាផ្សេងទេ ស្របពេលរដូវកាលទិញដូរខែមករាបាន បើកទ្វារ ប៉ុន្តែមិនទំនងថា បេល នឹងចាកចេញនៅរដូវក្តៅឆ្នាំ២០២០នេះទេ។
កីឡាករវ័យ៣០ឆ្នាំរូបនេះមានកិច្ចសន្យាដែលបន្តដល់ឆ្នាំ២០២២ ហើយលក្ខខណ្ឌក្នុងកិច្ច សន្យាដែលមានកញ្ចប់ទឹកប្រាក់ធំនេះមានន័យថា ក្លឹបថ្មីមិនអាចមានលទ្ធភាពផ្ទេរកីឡាករ រូបនេះទេ។
បេល មានប្រាក់ឈ្នួល ៦០០.០០០ផោនក្នុងមួយសប្តាហ៍។ នៅរដូវកាលនេះ បេល បង្ហាញ មុខបាន១៤លើកសម្រាប់ក្លិប Real Madrid និងរកបាន២គ្រាប់។ នៅពេលនេះ ក្រុម Real Madrid ឈរនៅលេខរៀងទី២នៅលីកអេស្ប៉ាញ ហើយមានពិន្ទុប្រហាក់ ប្រហែលក្រុម បាសេឡូណាដែរ ប៉ុន្តែមានគ្រាប់បាល់ខុសគ្នា៕ ប្រែសម្រួល: ពិសិដ្ឋ