•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(19:30) Crystal Palace vs Arsenal
(22:00) Chelsea vs Burnley
(22:00) Everton vs Brighton
(22:00) Leicester vs Southampton
(22:00) Manchester United vs Norwich
(22:00) Wolverhampton vs Newcastle
(00:30) Tottenham Hotspur vs Liverpool
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Tottenham vs Liverpool

ក្លិប Liverpool បន្តដំណើរ​ឆ្ពោះទៅមុខ ដើម្បី​លើក​ពាន​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ជា​លើកដំបូង​។ ក្រុម​នេះ​មានបំណង​រក្សា​ស្ថិតិ​មិនដែល​ចាញ់​តាមរយៈ​ការយក​ឈ្នះ​ក្រុម Tottenham ដែល​ឈរ​នៅ​លេខ​រៀង​ទី​៦ ដែល​កំពុង​ធ្លាក់​ទម្រង់​លេង​និង​មាន​បញ្ហា​របួស​។​
​ ​
ក្រុម Liverpool មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ពេញមួយឆ្នាំ​នេះ ហើយ​បន្ត​ស្ថិតិ​ឈ្នះ​របស់ខ្លួន​។​
​ ​
​ប្រសិនបើ​មិនមែន​ដោយសារ​សមត្ថភាព​រក​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ​នោះ វា​ប្រាកដ ជា​ដោយ សារ​ខ្សែការពារ​របស់​ក្រុម​នេះ ដែល​ជួយ​បង្កើត​ឱកាស​បាន​យ៉ាង​ល្អ​។ ក្រុម​នេះ​កំពុង​នាំមុខគេ ដាច់​១៣​ពិន្ទុ និង​សល់​១​ប្រកួត​ក្នុង​ដៃ​។​
​ ​
វា​ពិបាក​នឹង​មើលឃើញថា ក្រុម Liverpool នឹង​បន្ធូរដៃ​ណាស់​។ ក្រុម​នេះ​របូត​ពិន្ទុ​តែមួយ​ប្រកួត ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ​។ មើលទៅ​ទំនងជា​ឈ្នះ​ការប្រកួត​នៅទីនេះ​។​
​ ​
ចំណែក​ក្រុម Tottenham ឈរ​នៅ​លេខ​រៀង​ទី​៦ ប៉ុន្តែ​នៅពេលនេះ មាន​គម្លាត​៦​ពិន្ទុ​ពី​កៅអី សម្រាប់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម​នេះ​មាន​ទម្រង់​លេង​ប្រសើរឡើង​ក្រោម​ការដឹកនាំ​របស់ លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ប៉ុន្តែ​ក្រុម​នេះ​ឈាន​ជើង​ចូលរួម​ការប្រកួត​ដោយ​ទើប​ឈ្នះ មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។​
​ ​
ក្រុម Tottenham ទើបនឹង​អាច​រកបាន​៤​ពិន្ទុ ឆ្លងកាត់​បួន​ប្រកួត​ចុងក្រោយ​ហើយ​វា​ពិតជា​ពិបាក ណាស់​ក្នុង​ការឡើង​មកឈរ​នៅលើ​ក្រុម​កំពូល​ទាំង​បួន​។ ក្រុម Tottenham មាន​បញ្ហា​ញាំញី ដោយសារ​កីឡាករ​របួស ជាពិសេស​អវត្តមាន​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) ។​

​ស្របពេល ហ៊ែ​រី វិ​ង (Harry Winks) ម៉ូ​សា ស៊ី​សូ​កូ (Moussa Sissoko) បេន ដាវី​ស (Ben Davies) និង ដុម​បេ​ឡេ (Ndombele) អវត្តមាន​នោះ វា​ពិតជា​ពិបាក​នឹង​ជឿថា ពួកគេ​នឹង​អាច ឈ្នះ​ក្នុងជំនួប​នេះ​៕
​ទស្សន​: Tottenham 2-3 Liverpool

•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(21:00) Cagliari vs AC Milan
(00:00) Lazio vs Napoli
(02:45) Inter Milan vs Atalanta
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Lazio vs Napoli

ក្រុម Lazio បាន​ឈាន​ជើង​ចូលរួម​ការប្រកួត​ចុង​សប្តាហ៍​នេះ ក្នុងឋានៈ​ជា​ក្រុម​ដែល​ទម្រង់ លេង​ល្អ ដោយមាន​គម្លាត​៦​ពិន្ទុ​ពី​លេខ​រៀង​កំពូល​នៅលើ​តារាង​ស្របពេល​នៅសល់​១​ប្រកួត ក្នុង​ដៃ​។
​ ​
ក្រុម​នេះ​ទទួលភ្ញៀវ Napoli នៅ​ពហុ​កីឡដ្ឋាន Stadio Olimpico កាលពី​ថ្ងៃ​សៅរ៍ ហើយ​ប្រសិន បើ​ពួកគេ​អាច​ឈ្នះ ពួកគេ​នឹង​សាង​ឯតទគ្គ​កម្ម​សម្រាប់​ជ័យជម្នះ​១០​ប្រកួត​ជាប់​គ្នា​។​
​ ​
​ស្របពេល​ឈ្នះ​៩​ប្រកួត​ជាប់​គ្នា​ហើយ​នោះ ហេតុអ្វី​ក៏​ពួកគេ​ត្រូវ​បារម្ភ​? សូម្បី​ក្រុម Juventus ក៏​អាច​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Lazio ដែរ​។ ដោយ​បង្ហាញមុខ​ក្នុងឋានៈ​ជា​ក្រុម​ប្រជែង យក​តំណែង​ជើងឯក ក្រុម Lazio បាន​រក្សា​ការប្តេជ្ញាចិត្ត ដើម្បី​ធ្វើ​ឲ្យ​បានល្អ​បំផុត​។​
​ ​
​គេ​មិនទាន់​ដឹងថា នៅពេលណា ក្រុម​នេះ​អាច​នឹង​ជួប​បរាជ័យ​ស្របពេល​ពួកគេ​មាន​កីឡាករ ឆ្នើមៗ​ជាច្រើន ហើយ​ការទទួលយក​បរាជ័យ​ពិតជា​ពិបាក​ណាស់​។​
​ ​
ក្រុម Lazio ជួប​នូវ​រដូវ​កាល​ដ៏​ល្អ​មួយលើកទៀត ដោយ​រកបាន​១៩​គ្រាប់​ក្នុង​១៧​ប្រកួត នៅ​ក្របខ័ណ្ឌ Serie A ដោយ​ឈរ​នៅលើ​តារាង​គ្រាប់​បាល់​។​
​ ​
ចំណែក​ក្លិប Napoli អាច​ត្រឹមតែ​សុបិន​ដូចជា​នៅ​រដូវ​កាល​នេះ​ផងដែរ​។ ដោយ​មិន​សប្បាយចិត្ត នឹង​ស្ថិតិ​នៅ​រដូវ​កាល​នេះ ក្រុម​នេះ​បាន​បណ្តេញ​គ្រូបង្វឹក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) និង​បានតែងតាំង​គ្រូបង្វឹក ហ្គេ​ន​ណា​រ៉ូ ហ្គា​ត​ទូ​សូ (Gennaro Gattuso) ដើម្បី​ស្នង តំណែង​។​
​ ​
អតីត​គ្រូបង្វឹក​ក្លិប Milan រូបនេះ​ចាប់ផ្តើម​មិនសូវ​បានល្អ ហើយ​បាន​ត្រឹម​ឈរ​មើល​ក្រុម របស់លោក​ចាញ់​ក្រុម Inter ៣-១ កាលពី​សប្តាហ៍​មុន​។
​ ​
ក្រុម​នេះ​ធ្លាប់​ប្រជែង​យក​តំណែង​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ក្រុម Napoli ហាក់​ធ្វើ​មិនសូវ​បាន ល្អ​ទេ ដោយ​ធ្លាក់​មក​លេខ​រៀង​ទី​៨ ហើយ​ពិបាក​នឹង​ស្វែងរក​កៅអី​នៅ​ក្របខណ្ឌ​អឺរ៉ុប​។ យើង​រំពឹងថា នឹង​អាច​យកឈ្នះ​ក្រុម​ដែល​ទើបនឹង​ឈ្នះ​១​ប្រកួត​ក្នុង​៥​ប្រកួត​នៅ​ក្របខណ្ឌ Serie A ៕
​ទស្សន​: Lazio 3 -1 Napoli
•​ ​ក្របខ័ណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(23:30) Bordeaux vs Lyon
(02:00) Amiens vs Montpellier
(02:00) Angers vs Nice
(02:00) Metz vs Strasbourg
(02:00) Nimes vs Reims
(02:00) Toulouse vs Brestois