ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំបានផ្ញើសារលិខិត ” រីករាយថ្ងៃកំណើត ” ទៅកាន់ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។
លោកជុង អ៊ីយ៉ុង ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបាននិយាយថាលោក ដូណាល់ ត្រាំ បានប្រគល់សារនេះឱ្យលោកដើម្បីបញ្ជូនបន្តទៅឱ្យ លោក គីម ជុងអ៊ុននៅក្នុងអំឡុងពេលជំនួបពិភាក្សាមួយនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ។
លោកជុង អ៊ីយ៉ុង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងថា លោក ដូណាល់ ត្រាំ ចង់ឱ្យប្រធានាធិបកូរ៉េខាងត្បូង លោក មូន ជែអ៊ីនបញ្ជូនសារបន្តហើយជឿជាក់ថា វាត្រូវបានបញ្ជូននៅថ្ងៃបន្ទាប់។
លោកជុង អ៊ីយ៉ុង មិនបានបង្ហាញខ្លឹមសារជាក់លាក់នៃសារនោះទេ ហើយមិនបាននិយាយថាតើវាត្រូវទទួលបានដោយកូរ៉េខាងជើងឬយ៉ាងណានោះទេ។
ថ្ងៃខួបកំណើតរបស់គីមជុងអ៊ុនគឺនៅថ្ងៃទី ៨ ខែមករា ហើយលោកត្រូវបានគេគិតថាមានអាយុ៣៦ឆ្នាំ។
សាររបស់លោក ដូណាល់ ត្រាំ ធ្វើឡើងចំពេលទំនាក់ទំនងមានតានតឹងរវាងសហរដ្ឋអាម៉េរិកនិងកូរ៉េខាងជើងបន្ទាប់ពីកិច្ចជំនួបចរចាដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានទទួលបរាជ័យកាលពីឆ្នាំមុន៕ដោយ៖សុខា/sn
ដូណាល់ ត្រាំ និងគីម ជូងអ៊ុន ជួបគ្នានៅព្រំដែនកូរ៉េ កាលពីឆ្នាំមុនដើម្បីប្តេជ្ញាបន្តកិច្ចការទូតរវាងប្រទេសទាំងពីរ