ស្បូន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ​ស្ត្រី​ខណៈដែល​វា​ជា​មូលដ្ឋាន​នៃ​ប្រព័ន្ធ​បន្ត​ពូជ​។ ការថែរក្សា​សុខភាព​ស្បូន​មិន​ពិបាក​ឡើយ​! ប៉ុន្តែ​ថា​តើ​គួរ​ធ្វើ​ដូចម្ដេច​ខ្លះទៅ​?

១. ធ្វើ​លំ​ហាត់ប្រាណ
មិន​ត្រឹមតែ​ចំពោះ​ស្បូន​ប៉ុណ្ណោះ​ទេ​ការធ្វើ​លំ​ហាត់ប្រាណ​គឺជា​គន្លឹះ​ដ៏​សំខាន់បំផុត​មួយ​សម្រាប់ រក្សា​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង​។ ទោះជា​យ៉ាងណា​មិនមែន​មានន័យ ថា​អ្នក​ចាំបាច់​ត្រូវ ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​អ្វី​ឡើយ​ត្រឹមតែ​ការដើរ​ធម្មតា​ជាប្រចាំ​ក៏​ប្រសើរ​ហើយ​!

២. ហាត់​យូ​ហ្កា​
​នោះ​ក៏​ព្រោះ​តែមួយ​ក្នុងចំណោម​អត្ថប្រយោជន៍​នៃ​ការហាត់​យូ​ហ្កា​គឺ​ជួយ​សម្រួល​ចរន្តឈាម ដែល​ប្រសើរ​ចំពោះ​សុខភាព​ស្បូន​។​

៣. របប​អាហារ​
អាហារ​ក៏​ចាំបាច់​ណាស់ដែរ​សម្រាប់​សុខភាព​ស្បូន ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​បន្លែ​បៃតង និង​ផ្លែឈើ​ស្រស់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​

៤. ដឹង​ពីអ្វី​គួរ​ចៀសវាង​
ការដឹង​ពីអ្វី​គួរ​ចៀសវាង គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​អាច​រក្សាបាន​នូវ​សុខភាព​ស្បូន​ល្អប្រសើរ​។ មួយ​ក្នុងចំណោម​នោះ គឺ​ផលិត​ប្រើប្រាស់ រួមទាំង​អាហារ​និង​ភេសជ្ជៈ​ដែលមាន​ផ្ទុក​សារធាតុ xenoestrogen​។ សារធាតុ​នេះ​អាច​កាត់បន្ថយ​ភាពបត់បែន​នៃ​ស្បូន​នាំឱ្យ​ស្ដើង​ហើយ ខ្សោយ​ទៅៗ​។​

៥. រួមបញ្ចូល​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​
ក្រៅពី​បន្លែ​ផ្លែឈើ​អ្នក​ក៏​គួរ​រួមបញ្ចូល​អាហារ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដូចជា​ត្រី សម្បូរ​ខ្លាញ់​និង​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ផងដែរ​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ជួយ​កាត់បន្ថយ​សារធាតុ prostaglandin ដែល​មិនល្អ​ចំពោះ​សុខភាព​ស្បូន​៕ ដោយៈ health.com.kh