Home កីឡា រ៉ូណាល់ដូ ប្រ...

រ៉ូណាល់ដូ ប្រាប់អាថ៍កំបាំងឱ្យកាយសម្បទាមាំមួន

កីឡាករជាច្រើនបានចូលនិវត្តន៍ស្ទើរតែអស់ហើយក្នុងសម័យកាលគ្រីស្ទាណូ រ៉ូណាល់ដូ ប៉ុន្ដែកីឡាករវ័យ ៣៤ ឆ្នាំរូបនេះនៅតែមានឈ្មោះជាកីឡាករលំដាប់កំពូលរបស់ពិភពលោកក្នុងឆ្នាំ ២០២០។

ពេលនេះ រ៉ូណាល់ដូបានលាតត្រដាងអាថ៍កំបាំង ដែលជួយឱ្យរូបគេមានរាងកាយមាំមួន និងបន្តភាពខ្លាំងក្លានៅលើទីលានប្រកួត។

តារាបាល់ទាត់របស់ក្លិបសេះបង្កង់ Juventus រូបនេះមានទាំងល្បិចកល និងតិចនិចដើម្បីរក្សាសមត្ថភាពខ្ពស់បែបនេះ។ គាត់បានបរិភោគអាហារតិចតួច តែញឹកញាប់ គឺរាល់ ៣ ទៅ ៤ ម៉ោងម្ដង ដើម្បីទទួលបាននូវសារធាតុចិញ្ចឹម ដែលកីឡាករត្រូវការ និងទ្រទ្រង់ដល់ប្រព័ន្ធរំលាយអាហារឱ្យធ្វើការបានលឿន ដែលអ្នកកីឡាត្រូវតែមានដាច់ខាត។

របបអាហាររបស់រ៉ូណាល់ដូអនុញ្ញាតឱ្យគាត់មានសាច់ដុំធំៗ និងមានជាតិខ្លាញ់តិច។ គាត់មានអ្នកជំនាញអាហាររូបត្ថម្ភម្នាក់តាមគាត់តាំងពីក្លិប Real Madrid។

គាត់បរិភោគគ្រាប់ធញ្ញាជាតិ ផ្លែឈើស្រស់ និងសាច់គ្មានខ្លាញ់ ដូចជា ត្រីដាវ ត្រីឈ្មោះ Sea Bass ត្រីឈ្មោះ Sea Bream និង ត្រីម៉រុយ។ ពពួកត្រីនេះគឺក្លាសេតែមិនរឹងកកទេ។

ក្រៅពីអាហារសាច់ រ៉ូណាល់ដូនៅបរិភោគអាហារដូចជាឈីស សាច់ជ្រូកបីជាន់ យ៉ាអួ និងផ្លែបឺ។ ហើយមាន់ ត្រូវបានរ៉ូណាល់ដូចាត់ទុកជាអាហារវេទមន្ត ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីន និងជាតិខ្លាញ់តិច។

រ៉ូណាល់ដូលាតត្រដាងផងដែរថា រូបគេមិនដែលដេកម្តង ៨ ម៉ោងជាប់នោះទេ គឺដេកមួយស្រឡេត ៥ ដងក្នុងមួយថ្ងៃ ហើយក្នុងមួយស្រឡេតគឺមានរយៈពេល ៩០ នាទី ហើយហាត់ប្រាណរាល់ថ្ងៃមិនដែលខកខាននោះឡើយ៕ ដោយ៖ កញ្ញាដាលីស

រ៉ូណាល់ដូ ដេកមួយថ្ងៃ៥ដង និងចាត់ទុកមាន់ជាអាហារវេទមន្ត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...