​ឆ្នាំ​ថ្មី​បានមក​ដល់​ហើយ​។ បើ​រំលឹក​ឡើងវិញ​នូវ​រឿង​ផ្សេងៗ​ដែល​កើតឡើង​នៅ​ឆ្នាំ​២០១៩​យើង អាច​ឃើញថា​ខេត្ត​យូ​ន​ណាន​បាន​ប្រែ​មុខ​ប្រែ​មាត់​យ៉ាងខ្លាំង​។ តំបន់​ពិសោធន៍​ពាណិជ្ជកម្ម សេរី​គម្រោង​ខេត្ត​យូ​ន​ណាន​ឌីជីថល បដិវត្តន៍​ទេសចរណ៍​ការថែរក្សា​អេកូ​-​បរិស្ថាន​កិច្ច​កាត់ បន្ថយ​ភាពក្រីក្រ និង​ពាក្យ​គន្លឹះ​ដែលមាន​លក្ខណៈ​តំណាង​មួយចំនួនទៀត​បាន​ត្រូវ​ចងចាំ យ៉ាងច្បាស់​លាស់​ដោយ​ប្រជាជន​គ្រប់ៗ​គ្នា​។​

​ពាក្យ​គន្លឹះ​“​ដើរតួនាទី​ឈានមុខ​” ៖​តាម​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ខេត្ត​ចំនួន​៣១ ប្រទេស​ចិន​ពី​ត្រីមាស​ទី​១ ដល់​ត្រីមាស​ទី ៣ ឆ្នាំ​២០១៩​ដែល​ប្រកាស​ដោយ​អាជ្ញាធរ​ជាតិ ស្ថិតិ​ចិន​បានឱ្យដឹងថា​ក្នុងអំឡុង​ពី​ត្រីមាស​ទី ១ ដល់ទី​៣ នៃ​ឆ្នាំ​២០១៩​ខេត្ត​យូ​ន​ណាន​បាន សម្រេច​ទំហំ​ផលិតផល​សរុប​ចំនួន​១.២៩៧.១៨៥​លាន​យាន់​ប្រាក់​ចិន កើនឡើង​៨,៨% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៨ ហើយ​មាន​កម្រិត​ខ្ពស់ជាង​កំណើន​ផលិតផល សរុប​ទូទាំងប្រទេស​ចិន​(៦,២%) ។​នៅ​ឆ្នាំ ២០១៩​ខេត្ត​យូ​ន​ណាន​ដើរតួនាទី​ឈានមុខ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​។​

​ពាក្យ​គន្លឹះ​“​ខេត្ត​យូ​ន​ណាន​ឌីជីថល​” ៖​នៅ​ឆ្នាំ ២០១៩​ខេត្ត​យូ​ន​ណាន​បាន​ខិតខំ​ជំរុញ​ការ កសាង​ប្រព័ន្ធ​“​ខេត្ត​យូ​ន​ណាន​ឌីជីថល​”​ហើយ​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ទេសចរណ៍​វៃឆ្លាត​ការអប់រំ​វៃឆ្លាត កសិកម្ម​វៃឆ្លាត​និង​ឧស្សាហកម្ម​វៃឆ្លាត​ជាដើម​។ កម្មវិធី​“​ដើរលេង​ខេត្ត​យូ​ន ណាន​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​”​ដែល​ត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ខែតុលា​ឆ្នាំ ២០១៨ នោះ​រួមមាន​មុខងារ​អំពី​ការ​បញ្ចាំង​ទិដ្ឋភាព​តំបន់​ទេសចរណ៍​សេវាកម្ម​ណែនាំ​តំបន់​ទេសចរណ៍​សេវាកម្ម​ធ្វើដំណើរ​អន់​ឡាញ​និង​ការប្តឹងតវ៉ា​ជាដើម​។ កម្មវិធី​នេះ​បានផ្តល់​ការងាយស្រួល​កាន់ តែ​ច្រើន​ដល់​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​អញ្ជើញ​មក​ធ្វើ​ទេសចរណ៍​នៅ​ខេត្ត​យូ​ន​ណាន ។ យូ​ន​ណាន​ជា​ខេត្ត​ទី​១ នៅ​ប្រទេស​ចិន​ដែល​ផ្តល់​ដល់​អ្នកដំណើរ​នូវ​សេវាកម្ម​បំពេញបែបបទ​ជិះ យន្តហោះ​ដោយ​ខ្លួនឯង​មិន​ប្រើ​ក្រដាស​និង​ស្គេ​ន​មុខ​ឡើង​យន្តហោះ​សម្រាប់​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​។​

​ពាក្យ​គន្លឹះ​“​បដិវត្តន៍​ទេសចរណ៍​”៖​ទេសចរណ៍​ជា​ឧស្សាហកម្ម​ពិសេស​របស់​ខេត្ត​យូ​ន​ណាន ប៉ុន្តែ​វិស័យ​ទេសចរណ៍​នៃ​ខេត្ត​យូ​ន​ណាន​ធ្លាប់​ឆ្លងកាត់​ដំណាក់កាល​លំបាក​ដែល​គ្មាន​របៀបរាបរយ​សម្រាប់​ការអភិវឌ្ឍន៍​។ ក្នុង​គោលបំណង​នៃ​ការផ្តល់​សេវាកម្ម​កាន់តែ​ល្អប្រសើរ​ដល់ ទេសចរ​ខេត្ត​យូ​ន​ណាន​បានចាប់ផ្តើម​ធ្វើ​“​បដិវត្តន៍​ទេសចរណ៍​”​នៅ​ឆ្នាំ​២០១៩​ដែលមាន​វិធាន ការសំខាន់​ចំនួន​៣ គឺ គ្រប់គ្រង​សណ្តាប់ធ្នាប់​ទីផ្សារ​កសាង​ប្រព័ន្ធ​ទេសចរណ៍​វៃឆ្លាត និង​ផ្តល់ សេវាកម្ម​ប្តូរ​ទំនិញ​យកប្រាក់​វិញ​ដោយ​គ្មាន​មូលហេតុ​។ តាម​ទិន្នន័យ​ពាក់ព័ន្ធ​បានឱ្យដឹងថា​ក្នុង អំឡុងពេល​ពី​ខែមករា​ដល់​ខែតុលា​នៃ​ឆ្នាំ​២០១៩​ចំនួន​ករណី​ប្តឹងតវ៉ា​អំពី​វិស័យ​ទេសចរណ៍​ខេត្ត​យូ​ន​ណាន​តាម​ប្រព័ន្ធ​ប្តឹងតវ៉ា​ទេសចរណ៍​ប្រទេស​ចិន​“១២៣០១”​បាន​ធ្លាក់ចុះ​១៥% ។​

​ពាក្យ​គន្លឹះ​“​រថយន្ត​ល្បឿន​លឿន​” ៖​នៅ​ឆ្នាំ ២០១៩ ក្រុង​លី​ជាំ​ង​ហុង​ហ៊ឺ​និង​ចាវ​ធុង​បានដាក់ ឱ្យប្រើ​ប្រាស់​នូវ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​។ រថភ្លើង​ល្បឿន​លឿន​បាន​ជំ​រុញឱ្យ​ទីក្រុង​ផ្សេងៗ កាន់តែ​ខិតជិត​នឹង​គ្នា​និង​បានធ្វើឱ្យ​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​ផ្សេងៗ​មាន​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​។ នៅ​ឆ្នាំ ២០១៩ កន្លង​ទៅនោះ​មាន​មនុស្ស​ខ្លះ​បាន​ដើរ​ចេញពី​តំបន់ភ្នំ​ជា​លើក​ទី​១ ហើយ​មានឱកាស​មើលឃើញ​ពិភព​នៅ​ខាងក្រៅ​ហើយ​មាន​មនុស្ស​ខ្លះទៀត​ចាប់អារម្មណ៍​ចំពោះ​សក្តានុពល​នៃ​ខេត្ត​យូ​ន​ណាន​ហើយ​សម្រេចចិត្ត​មក​ធ្វើ​វិនិយោគ​នៅទីនេះ​។ ប្រជាជន​ចិន កំពុង​រួមគ្នា​ដើរ​ឆ្ពោះទៅ​កាន់ការ​បើកទូលាយ​និង​ការរីកចម្រើន​ដើម្បី​ទទួលបាន​នូវ​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ ៕

ផ្នែក​សំខាន់​នៃ​ស្ពាន​ទន្លេ​នូ​ជាំ​ង​តាម​ខ្សែ​រថភ្លើង​តា​លី​-​យូយ​លី​នៃ​ខេត្ត​យូ​ន​ណាន ដែលជា​ស្ពាន​ផ្លូវ​រថភ្លើង​វែង​ជាងគេ​លើ​ពិភពលោក​នោះ​ត្រូវ​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ ២០១៩ ។​