ដោយ៖បញ្ញាសាស្រ្ត/ ភ្នំពេញ៖ ក្រោយឈ្នះពាននៅម៉ាកាវ ប្រទេសចិន កន្លងទៅថ្មីៗ នេះ ស្រាប់តែផលិតកម្មមហាហង្ស បានទម្លាយព័ត៌មានបន្ថែមថា លោកនឹងយកភាព យន្តដែលខ្លួនសម្រិតសម្រាំងចូលប្រកួតក្នុងមហោភាពយន្តលើឆាកអន្តរជាតិធំៗបន្ថែមទៀត។ លោក អ៊ិន សុភិន បញ្ជាក់ថា ឆ្នាំ២០២០នេះ លោកត្រៀមផលិតរឿង «ភ្នំដង រ៉ែក» ដែលនិងមានវត្តមានសហការជាមួយផលិតករ បរទេសទៀតផងដើម្បីឈោង ទៅការប្រកួតក្នុងមហោស្រពភាពយន្តអូស្ការនោះផង។
លោក អ៊ិន សុភិន និយាយថា សម្រាប់ការដណ្ដើមពានជាភាពយន្តឆ្នើម ឬ ពានសំ ខាន់ៗ នៅក្នុងមហោស្រពភាពយន្តអន្តរជាតិ ស្នាដៃរបស់ខ្មែរមិនអាចប្រកួត ប្រជែង កើត នោះទេ ប៉ុន្តែលើឆាកអន្តរជាតិគេមានពានភាពយន្តមានសាច់រឿងល្អ ភាពយន្ត ដែល មានតម្លៃអប់រំល្អ និង ពានលើផ្នែកតូចៗនៅក្នុងភាពយន្តនីមួយៗច្រើនទៀត ដែលលោកយល់ថា ភាពយន្តខ្មែរ គឺអាចដណ្ដើមបាន ប្រៀបដូចជាភាពយន្តរឿង “លោកឪពុក” ដែលទទួលបានពានជាភាពយន្តមួយ ដែលមានតួអង្គរង គឺលោក យស បូវណ្ណៈ សម្ដែងបានល្អត្រូវនឹងសាច់រឿងដូច្នេះដែរ។
លោករំពឹងថា ផលិតករបរទេស នឹងកាន់តែអោយតម្លៃភាពយន្តខ្មែរ ជាក់ស្ដែង ដោយ សារតែលោកឩស្សាហ៍នាំយកភាពយន្តរបស់ខ្លួន ទៅបង្ហាញនៅក្នុងមហោស្រព អន្តរជាតិនោះហើយ ទើបធ្វើអោយលោកទទួលបានឱកាសចាប់ដៃ ជាមួយផលិតករ បរទេសជាបន្តបន្ទាប់ ដែលតាមគម្រោងគឺលោក និងផលិតរឿងមួយក្រោម ចំណង ជើង ថា “ភ្នំដងរែក” ដើម្បីយកទៅប្រកួតក្នុងមហោស្រពភាពយន្តអន្តរជាតិអូស្ការ ក្នុងពេលខាងមុខ។
លោកថា គឺមោទនភាពដែលផលិតកម្មមហាហង្ស នាំភាពយន្តពីរទៅប្រកួតនៅ ម៉ាកាវ ហើយភាពយន្តទាំងពីរសុទ្ធតែជោគជ័យ ដោយភាពយន្ត រឿង “លោកឪពុក” ឈ្នះពានតួរងប្រុសឆ្នើម ហើយភាពយន្ត រឿង “ព្រលឹង” បានជាប់ ក្នុងជម្រើស ៣ចុង ក្រោយ ជារឿងដែលមាន The Best Visual Effect ដែលមានគម្រោងប្លង់រឿងល្អ។ ក្នុងនោះក៏ជាមោទនភាពផងដែរ ដែលតារាខ្មែរ ត្រូវបានបង្ហាញឱកាសដើរលើ កម្រាល ព្រំក្រហមដ៏ធំ ក្នុងការចូលរួមនាពេលនោះ៕