Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង​៖...

កូរ៉េខាងជើង​៖ សារលិខិត​អបអរ​ថ្ងៃ​ខួបកំណើត​របស់​ដូណាល​ត្រាំ មិន​គ្រប់គ្រាន់​ដើម្បី​បន្ត​ចរចា​ឡើងវិញ​ទេ​

​មន្ត្រី​កូរ៉េខាងជើង​នៅ​ថ្ងៃ​សៅរ៍​ទី​១១​ខែ​មករា​នេះ​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​កំពុង​សុបិន​នៅ​ពេល​ពួកគេ​គិតថា ការផ្ញើ​សារ​អបអរ​ខួប​​កំណើត​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ នឹង ធ្វើ​ឱ្យ​មេដឹកនាំ គីម ជុង​អ៊ុន​ត្រឡប់​ទៅ​រក​តុ​ចរចា​វិញ​។​

​លោក​គីម គ្យេ ក្វាន ទីប្រឹក្សា​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​លើកឡើង​ជា​ថ្មី​អំពី​ការមិនសប្បាយចិត្ត​ជាខ្លាំង​របស់​កូរ៉េ​ខាងជើង​ចំពោះ​ការចរចា​នុយ​ក្លេ​​អ៊ែរ​ដែល​ជាប់គាំង​ជាមួយ​រដ្ឋបាល​របស់ ដូ​ណា​ល់ ត្រាំ​ហើយ​បាន​សង្កត់ធ្ងន់ថា ប្រទេស​នេះ​នឹង​មិន​បោះបង់​ចោល​ទាំងស្រុង​នូវ​សមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន​​សម្រាប់​ជា​ថ្នូរ​នឹង​ការបញ្ចប់​ការដាក់ទណ្ឌកម្ម ទោះបីជា​មាន​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​ក៏ដោយ​។​

​លោក គីម គ្យេ ក្វាន បាន​ឆ្លើយតប​ទៅនឹង​ការអត្ថាធិប្បាយ​របស់​លោក​ជុង អ៊ី​យ៉ុង មេដឹកនាំ​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដែល​បាន​និយាយ​​ថា​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​នាំ​លិខិត​អបអរ​ខួបកំណើត​របស់​លោក​ដូណាល់ ត្រាំ​ទៅឱ្យ​លោក គីម ជុង​អ៊ុន បន្ទាប់ពី​លោក​ត្រឡប់មក​ពី​ដំណើរ​ទស្សនកិច្ច​នៅ​​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​។

​ថ្ងៃ​កំណើត​របស់ គីម ជុង អ៊ុន ត្រូវបាន​គេ​ជឿ​ថា​គឺ​ថ្ងៃទី​៨​ខែ​មករា​។​

​លោក​ជុង អ៊ី​យ៉ុង បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា លោក ដូ​ណា​ល់ ត្រាំ​ក្នុងអំឡុងពេល​នៃ​កិច្ច​ជំនួប​នៅឯ​សេត​វិមាន​នៅ​សប្តាហ៍​នេះ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​​ក្រុង​សេ​អ៊ូ​ល​បញ្ជូន​សារ​នេះ​ទៅ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ប៉ុន្តែ លោក​គីម គ្យេ ក្វាន បាន​និយាយថា​កូរ៉េ​ខាងជើង​បាន​ទទួល​លិខិត​ស្រដៀង​គ្នា​មួយ​ពី​លោក​ដូណាល់ ត្រាំ​ដោយ​ផ្ទាល់​ពី​មន្ត្រី​អាម៉េរិក​ហើយ​បាន​និយាយ​ចំអក​​ឱ្យ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ថា​ខ្លួន​(​កូរ៉េខាងត្បូង​)​កំពុង​ប្រកាន់​តួនាទី​របស់​ខ្លួន​ក្នុងនាម​ជា​អ្នក​សម្រុះសម្រួល​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបា​ល​ព្យុង​យ៉ាង​៕​ប្រែ​សម្រួល​៖​សុខា​

លោក ដូ​ណា​ល់ ត្រាំ ចាប់ដៃ​ស្វាគមន៍​ជាមួយ លោក គីម ជុង អ៊ុន​អំឡុង​កិច្ច​ជំនួប​ចរចា នៅ​សិង្ហ​បុរី កាលពី​ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...