សារព័ត៌មានNHKបានរាយការណ៍កាលពីថ្ងៃសៅរ៍ទី១១មករាថា យន្តហោះP-3 Orionចំនួន២គ្រឿងនឹងជួយប្រមូលនិងរាយការណ៍អំពីកម្មភាពនានានិងនាវាពាណិជ្ជកម្មពាក់ព័ន្ធជប៉ុននៅផ្លូវដឹកជញ្ជូននៅតំបន់មជ្ឈិមបូព៌ា។
យន្តហោះនៃកងស្វ័យកាពាររបស់ជប៉ុនបានចេញទៅតំបន់មជ្ឈិមបូព៌ាហើយ ដោយបេសកកម្មរបស់វាត្រូវល្បាតលើឈូងសមុទ្រអូម៉ង់ ផ្នែកខាងជើងនៃសមុទ្រអារ៉ាប់ និងឈូងសមុទ្រអាដេន តែលុបចោលការល្បាតនៅឈូងសមុទ្រពែក្សនិងច្រកសមុទ្រហ័រមូសដើម្បីកុំអោយប៉ះពាល់ទំនាក់ទំនងមិត្តភាពជាមួយអ៊ីរ៉ង់។
បើតាមរបាយការណ៍ មជ្ឈមណ្ឌលនៃបេសកកម្មនេះស្ថិតនៅប្រទេសជីបូទីក្នុងទ្វីបអាហ្វ្រិក និងវាក៏មានភារកិច្ចល្បាតមើលសកម្មភាពចោរសមុទ្រនៅជិតសូម៉ាលីផងដែរ។
យន្តហោះP-3 Orionចេញដំណើរពីមូលដ្ឋាទ័ពអាកាសណាហានៅតំបន់ចុងខាងត្បូងកោះអូគីណាវ៉ា ក្នុងពិធីដែលចូលរួមដោយរដ្ឋមន្ត្រីការពារជាតិ តារ៉ូ កូណូ។បេសកកម្មនេះត្រូវរំពឹងថាប្រើពេល១ឆ្នាំ និងចំណាយប្រាក់ប្រមាណ៤៣លានដុល្លារ។វានាពិឃាតមួយក៏នឹងទៅចូលរួមជាមួយយន្តហោះទាំងនេះនៅខែកុម្ភៈ៕ប្រែសម្រួល៖វាសនា
យន្តហោះP-3 Orionចេញដំណើរពីមូលដ្ឋាទ័ពអាកាសណាហានៅតំបន់ចុងខាងត្បូងកោះអូគីណាវ៉ា