ការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលតេអេរ៉ង់ជុំវិញការសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ងម្នាក់និងភាពវឹកវរនៅប្រទេសលីប៊ី នឹងត្រូវបានលើកមកនិយាយនៅក្នុងជំនួបនៅទីក្រុងម៉ូស្គូនៅថ្ងៃសៅរ៍រទី១១ខែមករានេះ វាងមេដឹកនាំរុស្ស៊ីនិងអាល្លឺម៉ង់។
លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងជួបពិភាក្សាជាមួយលោកស្រី អែនជេឡា មឺកែល អធិការបតីអាល្លឺម៉ង់នៅក្រុងម៉ូស្គូនៅរសៀលថ្ងៃសៅរ៍ ក្នុងជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោកស្រីចាប់តាំងពីខែឧសភាឆ្នាំ ២០១៨ នៅពេលមេដឹកនាំទាំង២នេះបានជួបគ្នានៅទីក្រុងសូជី របស់រុស្ស៊ី។
លោក វ្ល៉ាឌីមៀរ ពូទីនបានធ្វើទស្សនកិច្ចនៅប្រទេសស៊ីរីនិងតួកគី នៅសប្តាហ៍នេះហើយលោកចង់ដើរតួនាទីជាអ្នកសម្របសម្រួលក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ ដែលនឹងចូលរួមក្នុងកិច្ចជំនួបនេះដែរ បាននិយាយថា “ហេតុផលសំខាន់សម្រាប់កិច្ចជំនួបនេះគឺវិបត្តិដែលកំពុងកើនឡើងនៅប្រទេសលីប៊ី ដែលអាល្លឺម៉ង់កំពុងដើរតួជាអ្នកសម្រុះសម្រួលក្នុងជម្លោះមួយដែលលោកបានព្រមានថា អាចនឹងក្លាយជាប្រទេសទី២ដែលមានសង្គ្រាមដូចប្រទេសស៊ីរី៕ប្រែសម្រួល៖សុខា
លោក វ្ល៉ាឌីមៀរ ពូទីន និង លោកស្រី អែនជេឡា មឺកែល ចាប់ដៃស្វាគមន៍ក្នុងជំនួបមួយនៅទីក្រុងសូជី ប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៨