ដោយៈគ្រញូង/ប៉ៃលិន ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរបក្ស ខេត្តប៉ៃលិមលោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកអគ្គលេខាធិការសមាគមអតីតយុទ្ធជនបានរំលឹកថាៈសមាគម អតីត យុទ្ធជនគ្រប់ ខេត្ត/ក្រុងត្រូវយកចិត្តទុក
ដាក់ ចំពោះការរស់នៅនិងជីវភាពបងប្អូនអតីតយុទ្ធជនជាប្រចាំ”។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រោះពួកគាត់ទាំងអស់មានគុណបំណាច់ធំធេងណាស់ សម្រាប់ប្រទេសជាតិ។ សមាជិកអតីតយុទ្ធជន ដែលកំពុងទទួលគោលនយោបាយនៅ មន្ទីរ សង្គមកិច្ចមាន ចំនួន១,៣៧៩ នាក់ ពិការ ចំនួន ៨១៧ នាក់ ពលីចំនួន ១៥ នាក់។

លោកទេសរដ្ឋមន្ត្រីបានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ សមាគមៗអតីតយុទ្ធជនគ្រប់ជាន់ថ្នាក់ ក្នុងរយៈពេល១ឆ្នាំកន្លងមក បានធ្វើសកម្មភាពដឹកនាំសមាគមឱ្យមានដំណើរការរីលចម្រើនគួរជាទីមោទនៈ។កន្លងមកសមាគមនានាបើកប្រាក់បេឡាមរណៈ​ជូនគ្រួសារសព បានទាន់ពេលវេលា និងដោះស្រាយរាល់សំណូមឋបររបស់សមាជិកសមាគម ដែលជួបការលំបាកខ្វះចខាតដោយមិនទុកឱ្យអ្នកណាម្នាក់ស្លាប់ដោយដាច់បាយទេហើយបើមានអ្នកជំងឺឈឺថ្កាត់បានជួនទៅព្យាលនៅមន្ទីរពេទ្យ៕B/