ដោយ:អង្គរតូច/សៀមរាប ៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រី នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម កាលពីរសៀលថ្ងៃទី១០ខែមករានេះ សម្រេចបិទទីតាំងផលិតប្រហិតត្រីមួយកន្លែង ក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានអោយដឹងថា ការសម្រេចបិទទីតាំងផលិតប្រហិតត្រីខាងលើនេះ ដោយសាអាជីវកម្មគ្មានអនាម័យ និងយកចំណីផ្លូវសាធារណះធ្វើអាជីវកម្ម។ ម្ចាស់ទីតាំងខាងលើមានឈ្មោះ ផុង ហាក់ ភេទប្រុសអាយុ៥១ឆ្នាំ។ លោកបន្តថា តាមការសាកសួរ ត្រីដែលបានដឹកយកមកធ្វើប្រហិតនេះ គឺនាំចូលពីក្រៅប្រទេស។
ដោយឡែក ចំពោះអាជីវកម្ម មន្ទីរជំនាញអាចផ្តល់សិទ្ធិអោយវិញ ក្រោយពេលរកទីតាំងថ្មី ដែលមានអនាម័យ និងមិនប៉ះពាល់សម្បត្តិសាធារណះ៕B/